សម្តេចក្រឡាហោមសខេងមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនធ្វើឱ្យខូចអនាគតប្រទេសជាតិ

វិទ្យុជាតិកម្ពុជា៖ លោកអ៊ាន គឹមហឿនស្ទឹងត្រែង ៖

សម្តេចក្រឡាហោម ស.ខេងឧបនាយរដ្ឋមន្ត្រី បានដាស់តឿនអោយអាជ្ញាធរខេត្តស្ទឹងត្រែងនឹងសមត្ថកិច្ចពាក់ព័ន្ធបង្កើនឱ្យបានទ្វេរដងក្នុងការអប់រំផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសប្រជាពលរដ្ឋអប់រំកូនចៅកុំឱ្យខូចអនាគតដោយសាគ្រឿងញៀន។ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨នឹងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩នៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស.ខេងឧបនាយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖រាល់កិច្ចការងាររដ្ឋបាលខេត្តអនុវត្តទៅបានល្អប្រសើរហើយតែចំណុចសំខាន់មួយទៀតទាំងអស់គ្នាត្រូវតែបង្កើនឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការងារផ្សព្វផ្សាយនឹងអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។សម្តេចក្រឡាហោម ស្នើអោយ ពង្រីកកិច្ចការងារផ្សព្វផ្សាយទៅក្នុងស្ថាប័ន និងនៅតាមមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីបញ្ឈប់កុំឱ្យមានការប្រើប្រាស់តទៅទៀតដែលនាំឱ្យខូចអនាគតកុមារ។


អញ្ចឹងរឿងនេះជាបញ្ហាមួយមានសារៈសំខាន់ណាស់ទីមួយយើងគ្រប់គ្រងសភាពការនៅក្នុងខេត្តយើងនេះក្នុងខេត្តស្ទឹងត្រែងយើងនេះកុំអោយមានគ្រឿងញៀនជាពិសេសនៅតាមសាលា រៀនដែលមានក្មេងអាយុចាប់ពី១២ឆ្នាំឡើង.ទាំងនគរបាល កងរាជអាវុធហត្ថជាអ្នកបង្ក្រាបក៍ដោយ ក៍នៅក្នុងអង្គភាពខ្លួនកុំភ្លេចជួនកាលអ្នកបង្ក្រាបនិងតែម្ដងរកស៊ីគ្រឿងញៀនថាអញ្ចឹងក៍មានដែរ។


ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទទួលស្គាល់ថា៖ រដ្ឋបានខេត្តបានសហការគ្នាបានល្អប្រសើរក្នុងការអនុវត្តច្បាប់ស្តីពីគ្រឿងញៀនជាក់ស្តែងនៅឆ្នាំ២០១៨កន្លងមកសម្ថកិច្ចបង្ក្រាបបាន៥៦លើកដែលបានបង្ហាញពីករណីថយចុះជាងឆ្នាំ២០១៧។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៏អះអាងថា៖បន្តទៅឆ្នាំ២០១៩នេះអាជ្ញាធរនឹងសមត្ថកិច្ចទាំងអស់ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោម និងខិតខំដឹកនាំបំពេញការងារអោយបានប្រសើរឡើងដើម្បីអភិវឌ្ឍន៍ខេត្តឲ្យរីកចំរើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕