កិច្ចប្រជុំពួកមូស្លឹមបញ្ចប់ក្នុងប្រទេសបង់ក្លាដែស

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — កិច្ចប្រជុំពួកមូស្លឹមប្រចាំឆ្នាំដ៏ធំលើកទី២ បានបញ្ចប់ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារ ដោយ ពួកអ្នកមានជំនឿស៊ុបសូត្រធម៌ដើម្បីសន្តិភាព, វិបុលភាពនិងការស្រុះស្រួលគ្នាជាភាតរភាពរបស់ពិភព លោក ។

ពួកអ្នកមានជំនឿស៊ុបរាប់ពាន់នាក់មកពីប្រទេសបង់ក្លាដែស និងបណ្តាប្រទេសនិងតំបន់ដទៃទៀត បានស្វែងរកការប្រសិទ្ធិពរពីព្រះអាទិទេព , ស្ថិរភាព និងសុខុមាលភាពដល់មនុស្សជាតិទាំងអស់នៅក្នុងការសូត្រធម៌ជាចុងក្រោយ ។

កិច្ចប្រជុំនោះបានហៅថា « Biswa Ijtema  » ដែលគេបានធ្វើឡើងនៅលើច្រាំនៃទន្លេTurag Tongi ចម្ងាយប្រហែល២៥គីឡូម៉ែត្រ ខាងជើងរដ្ឋធានីដាកា ដែលបានចាប់ផ្តើមកាលពីធ្ងៃទី១៥ ខែកុម្ភៈ។

សមាជិកនានាមកពីទីភ្នាក់ងារពង្រឹងច្បាប់ត្រូវបានគេដាក់ពង្រាយនៅក្នុងសំណាញ់សន្តិសុខ មាន៥ស្រទាប់នៅក្នុងនិងជុំវិញដី Ijtema ទំហំ៦០ហិកតាជាកន្លែងយ៉ាងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )