ពួកអ្នកស្រុករុស្ស៊ីប្រឆាំងការផ្ទេរកោះមានជម្លោះដែលរុស្ស៊ីត្រួយត្រាទៅឱ្យជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — ការស្ទាបស្ទង់មតិមួយបានបង្ហាញឱ្យឃើញកាលពីថ្ងៃអង្គារថា ពួកអ្នកស្រុកស្ទើរតែទាំងអស់នៃកោះប៉ាស៊ីហ្វិក ៤ ដែលរុស្ស៊ីត្រួតត្រាដែលបានទាមទារដោយក្រុងមូស្គូ និងក្រុងតូក្យូនោះ ប្រឆាំងនឹងការផ្ទេរទឹកដីដែលមានជម្លោះនេះ ទៅឱ្យជប៉ុន ។

ការស្ទាបស្ទង់នោះបាននិយាយថា ៩៦ ភាគរយនៃពួកអ្នកស្រុកដែលគេបានស្ទាបស្ទង់ចំនួន ៧.៦៩៥ នាក់នៃកោះទាំង៤នៅខាងជើងកោះ ហុកកៃដូររបស់ជប៉ុន ដែលគេហៅថា កោះគូរីល នៅភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី និងទឹកដីភាគខាងជើងក្នុងប្រទេសជប៉ុនបានគាំទ្រជម្រើសនេះ ។

ក្រុងមូស្គូ និងក្រុងតូក្យូ មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមមួយទេដោយ សារការទាមទារដែលប្រកួតប្រជែងគ្នារបស់ពួកគេយកកោះទាំង៤នេះ ។

តាមសេចក្តីប្រកាសរួមមួយ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ​១៩៥៦  ដែលនៅពេលនោះសហភាព សូវៀតបានព្រមព្រៀងប្រគល់កោះពីរនៃកោះទាំង៤ នេះ នៅក្រោមលក្ខ័ខ័ណ្ឌ សន្ធិសញ្ញាសន្តិភាពទ្វេភាគីមួយត្រូវបានចុះហត្ថលេខា ជាសំណើមួយដែលបានបដិសេដោយជប៉ុន ដែលជាម្ចាស់កោះទាំង៤ នេះ នៅមុនសង្គ្រាម ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេកាលពីខែវិច្ឆិកា កន្លងទៅនៅសិង្ហបុរី ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពដែលផ្អែកលើសេចក្តីប្រកាសរួមឆ្នាំ ១៩៥៦ ។

រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សែរហ្គេ ឡាវរ៉ូវ និង សមភាគីជប៉ុនរបស់លោក គឺលោក តារ៉ូកូណូ បានធ្វើកិច្ចចរចាបែបនេះ​ចំនួន២ លើក គឺមួយលើកនៅក្រុងមូស្គូ និងមួយលើកនៅទីក្រុងមុយនិច ដោយគ្មានសម្រេចបាននូវការមូលមតិគ្នាយ៉ាងសំខាន់មួយឡើយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )