ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេសចិន ធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេសចិន លោក Gao Yunlong បានធ្វើ​ទស្សនកិច្ចចំនួនបីថ្ងៃទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារកន្លងទៅនេះ។

លោក Gao ជាអនុប្រធានគណៈកម្មាធិកាជាតិទី១៣ នៃសន្និសីទកិច្ចពិគ្រោះយោបល់​ខាងនយោបាយរបស់ប្រជាជនចិន​(CPPCC) និងជាប្រធានក្រុមប្រឹក្សានៃសហព័ន្ធចិន​សម្រាប់​សន្តិភាព និងអភិវឌ្ឍន៍​ បាននឹងកំពុងធ្វើទស្សនកិច្ច តបតាមការអញ្ជើញរបស់មូលនិធិ Koerber។

លោក Gao បានជួបប្រជុំជាមួយលោក Thomas Oppermann , អនុប្រធានា​សភា​ធិបតីអាល្លឺម៉ង់លោក Dagmar Schimdt ប្រធានក្រុមមិត្តភាពសភាអាល្លឺម៉ង់-ចិននៅក្នុង​សភា​អាល្លឺម៉ង់ និងលោក Kurt Beck ប្រធានមូលនិធិ​ Friedrich Ebert។

ភាគីអាល្លឺម៉ង់​បានសន្យាពីការធ្វើឱ្យប្រសើរឡើង នូវប្រទេសចិន​នៅក្នុងរយៈពេល៤០ឆ្នាំ ​នៃ​ការកែទម្រង់របស់ខ្លួន និងបើកចំហនូវសំឡេងគាំទ្រ សម្រាប់ការអនុវត្តខ្សែក្រវ៉ាត់មួយ ផ្លូវ​មួយ ព្រមទាំងបានសម្តែងនូវឆន្ទៈរបស់ខ្លួនក្នុងការទំនាក់ទំនង​និងសហការគ្នាជាមួយ​ភាគីចិន លើបញ្ហាអន្តរជាតិធំៗផងដែរ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )