កិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងលើកទី២៖ កូរ៉េខាងត្បូងត្រៀមខ្លួនរួចជាស្រេចក្នុងការ បន្តកិច្ចសហប្រតិបត្តិការដើម្បីជួយធ្វើមិនឱ្យមាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន បាននិយាយកាលពីថ្ងៃអង្គារ តាមរយៈ​ការសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា ប្រទេសកូរ៉េ​ខាង​ត្បូងត្រៀមខ្លួនរួចជាស្រេច​ ព្រមទាំងមានឆន្ទៈ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយ​កូរ៉េខាងជើង ប្រសិនបើចលនានេះ នឹងជួយដល់ការពន្លឿនការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅ​ក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

ការផ្តល់យោបល់នេះ បានធ្វើឡើង ខណៈដែលលោក ត្រាំ បានគ្រោងនឹងធ្វើកិច្ចប្រជុំជា​លើកទី២​របស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន ​នាសប្តាហ៍​ក្រោយនេះ។

អ្នកនាំពាក្យរបស់លោក មូន​ លោក Kim Eui-kyeom  បាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍ព័ត៌មានមួយថា លើកទី១ លោក ត្រាំ និងលោក គីម បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរី កាលពីខែ មិថុនាឆ្នាំកន្លងទៅ ហើយមេដឹកនាំកូរ៉េខាងជើងបានព្រមព្រៀងគ្នាថា នឹងរំសាយ​នុយក្លេអ៊ែរទាំងស្រុង​នៅក្នុងប្រទេសរបស់លោក ដែលដោះដូរសម្រាប់ការធានាផ្នែកសន្តិសុខ​ពីអាម៉េរិក។​

ទោះជាយ៉ាងណាក៏ដោយ ជំហាននានានៃការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់ទីក្រុងព្យុង​យ៉ាងនេះ ត្រូវបានជាប់គាំងយ៉ាងយូរមកហើយ ចំពេលដែលតម្រូវការរបស់ខ្លួនសម្រាប់ចាត់​វិធានការ​ដែលត្រូវរូវគ្នា លើវិធានការនានាដែលខ្លួនបានអះអាងថា នឹងត្រៀមអនុវត្តរួចជា​ស្រេចនោះ។

អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថា ប្រធាធិបតីលោក មូន បាននិយាយថា ប្រទេស​របស់លោក គីត្រៀមខ្លួនរួចជាស្រេច​ក្នុងការដើរតួនាទីនេះ តាមរយៈការតភ្ជាប់ផ្លូវដែក និងផ្លូវ​ថ្នល់អន្តរកូរ៉េឡើងវិញ ព្រមទាំងការបើកគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េ ប្រសិន​បើត្រូវបានសួរសំនួរពីលោក ត្រាំ ព្រមទាំងបាននិយាយថា វាគឺជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយបន្ទុករបស់អាម៉េរិក​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )