ការចែករំលែករបស់ទីក្រុងសេអ៊ូលបើកចំហកាន់តែទូលាយ ខណៈពេលកិច្ចចរចាអាម៉េរិក-ចិនបន្ត

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — ការចែករំលែករបស់ទីក្រុងសេអ៊ូលបានបើកធ្វើឡើងក្នុងកម្រិតទូលាយ ខណៈដែលពួកវិនិយោគិន​សង្ឃឹមពីលទ្ធផលជាវិជ្ជមាន​ពីកិច្ចចរចាពាណិជ្ជកម្ម​អាម៉េរិក-ចិន ក្នុងកម្រិតខ្ពស់មួយ ដែលបានបន្តធ្វើឡើងនៅទីក្រុងវ៉ាស៊ីងតោន​នាសប្តាហ៍នេះ។

សន្ទស្សន៍នៃតម្លៃភាគហ៊ុនរបស់ប្រទេសកូរ៉េ​បានកើនឡើង១១.៧៩ពិន្ទុ ឬស្មើនឹង​០.៥៣​​ភាគរយ ទៅដល់២.២១៧​,៤២ នៅក្នុងរយៈពេល១៥នាទីដំបូងនៃការធ្វើពាណិជ្ជកម្ម។

បណ្តាជនបរទេសបានទិញទំនិញតាមអនឡាញ ក្នុងតម្លៃភាគហ៊ុន​ប្រមាណ​១៦ប៊ីលាន​វ៉ុន​ ស្មើនឹង១៤លានដុល្លារអាម៉េរិក​ ដោយការទូទាត់តាមការលក់តាមអនឡាញក្នុង​តម្លៃ​ភាគហ៊ុនប្រមាណ១៤ប៊ីលានវ៉ុន​ទៅតាមស្ថានភាព និងការដែលអាចទទួលយកបាន។

អនុប្រធានសភាពាណិជ្ជកម្មអាម៉េរិក​លោក ម៉ាយរ៉ុន ប្រ៊ីលឡេន បានសម្តែងនូវ​សេចក្តី​សង្ឃឹមថា អាម៉េរិក និងចិន នឹងឈានដល់ការធ្វើឱ្យប្រសើរឡើងមួយ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយគួរឱ្យកត់សម្គាល់ ដោយផ្តល់នូវការជំរុញមួយ ស្របទៅតាមមនោសញ្ចេតនា​របស់អ្នក​វិនិយោគទុន។

សម្រាប់ការឈប់សម្រាកមួយសប្តាហ៍នេះ កិច្ចចរចាពាណិជ្ជកម្ម រវាងប្រទេសមហា​យក្ស​សេដ្ឋកិច្ចទាំងពីរ​លើពិភពលោក នឹងគ្រប់ដណ្តប់លើទីផ្សារពិភពលោក​។ ភាគីទាំងពីរត្រូវ​បានស្ថិតនៅក្នុងកិច្ចចរចា ចាប់តាំងពីខែធ្នូកន្លងមក ដើម្បីធ្វើឱ្យដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​មួយ​ នៅថ្ងៃទី០១ ខែមិនាខាងមុខនេះ ដែលជាកាលបរិច្ឆេទមួយរបស់ប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ ​បាននិយាយថា លោកអាចនឹងពង្រីកនោះ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )