កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ីលើកទី១៦

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ៖

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ីលើកទី១៦ ដែលនឹង ប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ នាខេត្តសៀមរាបអង្គរ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់មន្រ្ដីពាក់ព័ន្ធទាំងអស់ឲ្យរៀបចំផែនការឲ្យបានច្បាស់ លាស់ទៅតាមជំនាញរៀងៗខ្លួន ដើម្បីបំរើដល់កិច្ចប្រជុំកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ីលើកទី១៦ហៅកាត់ថា AIBD
អោយប្រព្រឹត្តិទៅដោយរលូននឹងទទួលបានជោគជ័យ ខណៈដែលក្រសួងព័ត៌មាន ជាអ្នករៀបចំកម្មវិធីនៅពេលនោះ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារៈសំខាន់ នេះនឹងមានការ អញ្ជើញចូលរួមពីថ្នាក់រដ្ឋមន្រ្តីព័ត៌មានអាស៊ានទាំងអស់ រួមជាមួយរដ្ឋមន្រ្តីពត៌មានចិន ក៏ដូចជាសមាជិក AIBDS ជាច្រើនរយនាក់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានមានបានណែនាំដល់គ្រប់ផ្នែកពាក់ពន្ធ័ផ្សព្វផ្សាយទាំងអស់ ត្រូវប្រឹងប្រែង បន្តរៀបចំ គម្រោងការងារ អោយបានច្បាស់លាស់ ពិសេសកិច្ចការងារ ពិធីការ ការរៀបចំកន្លែងស្នាក់នៅ របស់គណៈប្រតិភូទាំងអស់ គម្រោងនៃការចំណាយ និងដំណើរការនៃកិច្ចប្រជុំ ព្រោះនេះគឺជាការ ប្រជុំលក្ខណៈអន្តរជាតិ មានសារៈសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវរៀបចំអោយបានល្អបំផុត៕