សម្តេចប្រធានរដ្ឋសភា និងប្រជាពលរដ្ឋជាពុទ្ធសាសនិកជាច្រើននាក់ចូលរួមប្រារព្ធបុណ្យមាឃបូជានៅភ្នំព្រះរាជ្យទ្រព្យ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

កណ្តាល៖ ប្រធានរដ្ឋសភាថ្នាក់ដឹកនាំមកពីគ្រប់ក្រសួងស្ថាប័នរួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមរាប់បាត ព្រះ​សង្ឃនៅចំពោះមុខព្រះមហាសក្យមុនី ចេតិយនៅភ្នំព្រះរាជ្យ ទ្រព្យក្នុងថ្ងៃបុណ្យមាឃបូជា ដើម្បីរំលឹកដល់ព្រឹត្​​តិសំខាន់​មួយ​ចំនួនក្នុងព្រះពុទ្ធសាសនា។

គណកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិនៅព្រឹកថ្ងៃទី 19  ខែកុម្ភៈនេះ បានរៀបចំប្រារព្ធបុណ្យមាឃបូជា​ដោយ​មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់  សម្តចសង្ឃរាជ្យ  សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មកពី​​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងស្ថានទូត ប្រទេសកាន់ព្រះ​ពុទ្ធសាសនា​ប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ននានាព្រម ទាំងពុទ្ធ បរិស័ទមកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល កំពង់ចាម​និងរាជធានីភ្នំពេញដោយបានរាប់បាតព្រះសង្ឃចំនួន300អង្គក្នុងនោះ80អង្គផ្លូវការនៅថ្ងៃបុណ្យមាឃបូជានាមុខព្រះមហា សក្យមុនីស្ថិតនៅភ្នំព្រះរាជទ្រព្យស្រុកពញា​ព្ញ ខេត្តកណ្តាល។ 

ព្រះតេជគុណ ព្រះពលកោសល្យ ហួន សេងហាក់ លេខាគុណស្រុកល្វា ឯមខេត្តកណ្តាល ដែលបាននិមន្ត ទៅចូលរួមពិធី​បុណ្យមាឃបូជានៅភ្នំឧត្តុងមានសង្ឃដីការថា បុណ្យមាឃ បូជាបាន​ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្​ងដែលព្រះសម្មាស​ម្ពុទ្ធទ្រង់​ប្រកាសបង្កើតព្រះពុទ្ធសាសនាជាផ្លូវការនៅលើពិភពលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីព្រះអង្គការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ ខែគត់ ខណៈដែលការបង្កើតព្រះ​ពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គជា​សមាជិក​ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈ​ទាំងអស់ដោយមិនបានណាត់គ្នាជាមុន។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិក​មហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិតយកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា ។ ព្រះពុទ្ធសាសនាបានអប់រំអោយមនុស្សធ្វើអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់។ ម៉្យាងវិញទៀត​បុណ្យមាឃបូជានេះ ដែរក៏រៀបចំឡើងដើម្បីក៏រម្លឹកពីការដាក់សង្ខាចូលនិពាន្វរបស់ព្រះពុទ្ធផងដែរ។

លោកស្រីយឹម សុផលរស់នៅរាជធានីភ្នំពេញដែលបានទៅចូលរួមដាក់បាតព្រះសង្ឃនៅភ្នំឧត្តុងនេះបានឲ្យដឹងថា  អ្នកស្រី ក៏ដូចជាមានប្រជាពលរដ្ឋដែលមកចូលរួម បាននាំយកគ្រឿងសក្ការៈបូជា មាន ទៀនធូប ចង្ហាន់ និងទ័យទានផ្សេងៗដើម្បីប្រគេនព្រះសង្ឃក្នុងគោលបំណងបួងសួងសុំសេចក្តីសុខសេចក្តីចំរើន និងឧទិសកុសលដល់ជីដូនជីតាដែលបានចែកឋានទៅកាន់លោកខាងមុខ។

 

សូមបញ្ជាក់ថា ព្រះពុទ្ធសាសនាបានចែងក្នុងរធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាថា ជាសាសនារបស់រដ្ឋ។ ពុទ្ធសាសនិកប្រារព្ធធ្វើបុណ្យមាឃបូជានេះជារៀងរាល់ឆ្នាំនៅគ្រប់វត្តអារាមនៅទូទាំងប្រទេសដោយមានជំនឿថា នឹងទទួលមកវិញនូវមហាកុសលដ៏ថ្លៃថ្លាបំផុត៕