សហរដ្ឋអាមេរិករារំាងការស្តារឡើងវិញនូវអាកាសចរណ៍របស់កូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៨.០២.១៩)

អាមេរិក៖ តាមប្រភពមន្រ្តីដែលទទួលកិច្ចការអាកាសចរណ៍អាមេរិក  បានឲ្យដឹងថា  សហរដ្ឋអាមេរិក បានរារំាងការប្រឹងប្រែងរបស់ស្ថាប័នអង្គការសហប្រជាជាតិមួយ  ដើម្បីស្តារឡើងវិញនូវវិស័យអាកាសចរណ៍របស់កូរ៉េខាងជើង  ក្នុងពេលដែលប្រទេសកូរ៉េខាងជើង កំពុងព្យាយាមបើកចំហឡើងវិញនូវផ្ទៃអាកាសមួយផ្នែករបស់ខ្លួនឲ្យក្រុមហ៊ុនបរទេស ប្រើប្រាស់ ។​

តាមមន្រ្តីនោះបានឲ្យដឹងទៀតថា  ការរារំាងនេះ គឺជាផ្នែកមួយនៃយុទ្ធវិធីចរចា  ដើម្បីរក្សាសម្ពាធលើកូរ៉េខាងជើង  នៅមុនពេលមានជំនួបកំពូលជាលើកទីពីរ រវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា ជាមួយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុនអ៊ុន នៅក្នុងប្រទេសវៀតណាម នាចុងខែកុម្ភៈនេះ ។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់អង្គការសហប្រជាជាតិ   ដែលមានប្រទេសចំនួន ១៩២ ជា សមាជិកនោះ បានធ្វើការជាមួយកូរ៉េខាងជើង  ដើម្បីបើកផ្លូវហោះហើរថ្មី  ដែលនឹងត្រូវឆ្លងកាត់ដែនអាកាសកួរ៉េខាងជើង និងកូរ៉េខាងត្បូង ។​​​