ពលរដ្ឋជាង៦៧%លើកោះអូគីណាវ៉ានឹងបោះឆ្នោតប្រឆំាងនឹងគម្រោងការផ្លាស់ប្តូរមូលដ្ឋានទ័ពអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ (១៨.០២.១៩)

ជប៉ុន៖​ តាមការស្ទង់មតិមួយ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យនេះ ដោយទីភ្នាក់ងារព័ត៌មានក្យូដូញីវ បានឲ្យដឹងថា ​ ជាង​ ៦៧ ភាគរយនៃពលរដ្ឋលើកោះអូគីណាវ៉ា មានគម្រោងនឹងបោះឆ្នោតប្រឆំាងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន  ដើម្បីផ្ទេរមូលដ្ឋានទ័ពអាកាសអាមេរិកដ៏សំខាន់មួយនៅតំបន់ភាគខាងត្បូងរបស់កោះនោះ ។  ពលរដ្ឋទំាងជាង ៦៧ភាគរយនេះ បាននិយាយថាពួកខ្លួន នឹងធ្វើការបោះឆ្នោតប្រឆំាងនេះ  ក្នុងពេលដែលរដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការបោះឆ្នោតប្រជាមតិមួយដែលរៀបចំឡើងនៅថ្ងៃ ទី ២៤ ​ខែ កុម្ភៈ ខាងមុខនេះ ។

ក្នុងការស្ទង់មតិ  ក្នុងចំណោមពលរដ្ឋចំនួន ១.០៤៧  នាក់ដែលទីភ្នាក់ងារព័ត៌មានក្យូដូ ញីវបានជួបសំភាសន៍  មាន ៦៧,៧ ភាគរយ បានឆ្លើយថា ពួកខ្លួននឹងប្រឆំាងនឹងផែនការផ្លាស់ប្តូរមូលដ្នានទ័ពអាកាសអាមេរិក ។

ក្នុងចំណោមអ្នកដែលឆ្លើយថា ពួកគេនឹងប្រឆំាងនឹងការផ្លាស់ប្តូរមូលដ្ឋានទ័ពអាកាសនេះ មាន ៤០ ភាគរយនិយាយថា ពួកគេគ្មានចង់បានទីតំាងទ័ពអាមេរិក នៅលើកោះដែលខ្លួនរស់នៅទេ ។