ប្រទេសតួកគីឃុំខ្លួនជនសង្ស័យបរទេស៤នាក់ដែលមានទំនាក់ទំនងជាមួយ IS  

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — កាលពីថ្ងៃអាទិត្យប៉ូលិសតួកគីបានឃុំខ្លួនជនបរទេសយ៉ាងហោចណាស់៤នាក់នៅក្នុងខេត្ត Bursa  នៅភាគពាយ័ព្យ លើបទមានជាប់ទាក់ទងដែលគេសង្ស័យរបស់ពួកគេជាមួយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម   ( IS ) ។

ការផ្សាយរបស់ទូរទស្សន៍ NTV  ឯកជនបាននិយាយថា កងប្រឆាំងនឹងអំពើរភេរវកម្មបានចាប់ខ្លួនជនសង្ស័យទាំងនេះនៅក្នុងស្រុកមូដានយ៉ា ដែលមានស្ត្រី២នាក់ដែលស្វែងរកចាប់ខ្លួនជាមួយសេចក្តីប្រកាសពណ៌ក្រហម និងពណ៌ខៀវ​ ។

NTV  បាននិយាយថា ជនសង្ស័យជាស្ត្រីម្នាក់ គឺជាពលរដ្ឋហូឡង់ ដែលមានកំណើតម៉ារ៉ុក ដោយឡែកម្នាក់ទៀតមានភាពជាពលរដ្ឋពីរ គឺ ម៉ារ៉ុក និងហូឡង់ ។ តាមអ្នកផ្សាយនោះឱ្យដឹងថា បុរសដែលឃុំខ្លួន២នាក់ គឺពលរដ្ឋអ៊ីរ៉ាក់ម្នាក់ និងជនជាតិហូឡង់ម្នាក់ដែលមានដើមកំណើតអ៊ីរ៉ាក់នោះ ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ជម្រកដល់ជនសង្ស័យជាស្ត្រីទាំងពីរនាក់​ ព្រមទាំងមានការចូលដៃ ។

មនុស្សជាង ៣០០នាក់បានស្លាប់ក្នុងការវាយប្រហារធ្វើឱ្យស្លាប់នៅក្នុងប្រទេសតួកគី ក្នុងពេលប៉ុន្មានឆ្នាំនេះ ដែលគេស្តីបន្ទោសទៅលើ IS  ។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )