អ្នកជំនាញអាម៉េរិកអំពាវនាវឱ្យមានការពិចារណាផ្សេងៗដើម្បីវាស់វែង ភាពជោគជ័យនៃកិច្ចប្រជុំកំពូល គីម-ត្រាំ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — អ្នកជំនាញអាម៉េរិកមួយរូប​បានអំពាវនាវឱ្យមានការពិចារណាផ្សេងៗគ្នាមួយ​ ដើម្បី​វាស់​វែងពីភាពជោគជ័យ​នៃកិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយនេះ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ដោយទទូចថា គោលដៅ​នៃ​គោលនយោបាយរបស់អាម៉េរិក គឺមិនត្រឹមតែការធ្វើមិនឱ្យមាននុយក្លេអ៊ែរនោះទេ ក៏ប៉ុន្តែ​ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

ការជជែកដេញដោលចេញពី​លោក លោក Daniel DePetris ជាមិត្តម្នាក់​នៅក្នុង​វិស័យការពារជាតិ ដោយលេចឡើងធ្វើជាផ្នែកមួយ​ក្នុងគោលបំណងការពារ​លោក ត្រាំ​ ចេញពី​ការរិះគន់នានាដែលអាចកើតមានឡើង​ខណៈដែលលោក អាចនឹងប្រឈម ប្រសិនបើកិច្ច​ប្រជុំ​កំពូលថ្ងៃទី២៧-២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម មិនទទួលបានលទ្ធផល​ជាផ្លែផ្កានៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរដែលបានសន្យានោះ។

លោកបាននិយាយនៅក្នុងប្រធានបទមួយ​ដែលបានដកស្រង់ដោយ គេហទំព័រ Fox News ថា យើងត្រូវការការវាស់ស្ទង់នូវភាពខុសៗគ្នាទាំងស្រុង​សម្រាប់លទ្ធផលនេះ។ ទីបំផុត សារៈសំខាន់នៃគោលដៅគោលនយោបាយអាម៉េរិកដែលមានភាពជឿជាក់ចំពោះកូរ៉េខាងជើង គឺមិនគ្រាន់តែការធ្វើមិនឱ្យមាននុយក្លេអ៊ែរនោះទេ ប៉ុន្តែចាំបាច់ត្រូវមានសន្តិភាព សន្តិសុខ និងអាចព្យាករណ៍បាននៅលើឧបទ្វីបកូរ៉េ​។

អ្នកជំនាញអាម៉េរិករូបនេះបាននិយាយទៀតថា ជាការពិត​ប្រសិនបើលោក ត្រាំ ចេញ​ដំណើរទៅកាន់ប្រទេសវៀតណាម​ជាមួយនិងការប្តេជ្ញាចិត្តជារួមមួយ ពីលោក គីម ដើម្បីបើក​ទំព័រថ្មីមួយ​លើអរិភាពកិច្ចទំនាក់ទំនងអស់រយៈពេលជិត៧០ឆ្នាំកន្លងមកនេះ រវាងទីក្រុង​វ៉ាស៊ីងតោន និងទីក្រុងព្យុងយ៉ាង​នោះ លោកប្រធានាធិបតី គួរតែត្រូវបានសម្រេចនូវអ្វីៗ​មួយចំនួន​​ដែលអ្នកកាន់តំណែងមុនៗរបស់លោក ធ្វើមិនទាន់បានសម្រេច។ លោកបាន​និយាយ​ថា កូរ៉េខាងជើងគួរតែព្រមព្រៀងគ្នា ដើម្បី​ធ្វើជាផ្នែកខ្លះ ដែលប្តូរមកវិញនូវជំហាន​នៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​ ប៉ុន្តែសេតវិមាន​មិនគួររំពឹងអ្វីច្រើនជាងនេះ ដែលស្ថិតនៅក្នុង​បរិស្ថានសន្តិសុខនាពេលបច្ចុប្បន្ននេះនោះដែរ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )