កងយោធាបន្តត្រួតពិនិត្យមើលពីសុវត្ថិភាព​នៃសម្ភារការពារជាតិចំនួន២ខែទៀត​

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃចន្ទនេះ​កងយោធាកូរ៉េខាងត្បូង​បានធ្វើការ​ត្រួត​ពិនិត្យ សម្ភារការពារជាតិឆ្លងកាត់ប្រទេសចំនួន២ខែមួយ ដើម្បីបញ្ជាក់ពីហានិភ័យ​នៃ​សក្កតានុពលសុវត្ថិភាព និងភាពដែលងាយរងគ្រោះនានា។

ដែលដឹកនាំដោយអនុរដ្ឋមន្រ្តីការពារជាតិ លោក ស៊ូ ចូ-ស៊ុក ក្រុមត្រួតពិនិត្យនេះ នឹង​ឃ្លាំ​មើលទៅលើបន្ទាយយោធានានា លើសុខុមាលភាព និងសម្ភារពេទ្យ ព្រមទាំងប្រគល់​នូវសម្ភារយោធារបស់ពួកគេ។ ការត្រួតពិនិត្យសុវត្ថិភាពនេះ ដំណើរការរហូតដល់ថ្ងៃទី១៩ ខែមេសា។

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក​ ជេអុង គីអុង-ដូ ត្រូវបានគេដកស្រង់សម្តី​ដែល​និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មូលដ្ឋានគ្រឹះសម្រាប់ការពារជាតិ ដើម្បីលើក​កម្ពស់សន្តិភាព​នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង​សម្រាប់សុវត្ថិភាព(នៅក្នុងវិស័យយោធា) ដូច្នេះហើយ ខ្ញុំសូមអំពាវនាវ​ឱ្យមានការត្រួតពិនិត្យ​សុវត្ថិភាព​ជាច្រើនជាងនេះទៀតមួយ។
ក្រុមត្រួតពិនិត្យនេះ នឹងធ្វើកិច្ចសហការជាមួយក្រុមផ្សេងៗទៀត​មកពី ទាហានជើង​គោក ជើងទឹក កងកម្លាំងអាកាស និងកងម៉ារីន ដើម្បីចាត់វិធានការ​តាមរយៈការសាកល្បង​មួយ​នៃ​ការប្រឈមនឹងសុវត្ថិភាពសក្តានុពលមួយចំនួន នៅក្នុងការដំឡើងផ្នែកការពារជាតិ​ជាគន្លឹះរបស់ពួកគេ។

ក្រសួងគ្រោងនឹងធ្វើជាសាធារណៈ ពីលទ្ធផលនានានៃការត្រួតពិនិត្យសុវត្ថិភាព​របស់ខ្លួន ដើម្បីធ្វើឱ្យកងទ័ពទាំងអស់ដឹងពីហានិភ័យសុវត្ថិភាពនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )