បិទសន្និសីទសន្តិសុខមុយនិចលើកទី៥៥

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — សន្និសីទសន្តិសុខមុយនិច ( MSC ) លើកទី៥៥ បានបិទកាលពីថ្ងៃអាទិត្យនៅពេលដែលភាគច្រើននៃពួកអ្នកចូលរួមបានចែករំលែកនូវជំនឿស៊ុប ដែលថា របៀបរបបអន្តរជាតិនឹងប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរនោះ ។

នៅក្នុងការកត់សម្គាល់បិទរបស់លោកប្រធាន MSC លោក Wolfgang Ischinger បាននិយាយថា ក្នុងអំឡុងវេទិកាសន្តិសុខ៣ថ្ងៃនេះ វាមានការចែករំលែកគ្នាយ៉ាងធំទូលាយដែលថា របៀបរបបអន្តរជាតិស្ថិតនៅក្នុងលក្ខណៈដ៏អាក្រក់ ។
ដោយផ្តោតទៅលើការរើរុះរបៀបរបបជាសកលនោះ MSC ជាការរួមប្រជុំគ្នាប្រចាំឆ្នាំយ៉ាងសំខាន់ មួយសម្រាប់បញ្ហាសន្តិសុខអន្តរជាតិនោះ បានទាក់ទាញឱ្យមានអ្នកចូលរួមជាង៥០០នាក់ ដែលរួមមាន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងឥរស្សសំខាន់ៗដទៃទៀតនៅក្នុងការធ្វើនយោបាយនិងសន្តិសុខពិភពលោក ។

លោក Ischinger បានកត់សម្គាល់ថា កាលពីឆ្នាំកន្លងទៅនៅពេលដែលសេចក្តីរាយការណ៍ឆ្នាំ ២០១៨ របស់ MSC បាននិយាយថា ពិភពលោកស្ថិតនៅលើគែមនៃជម្លោះយ៉ាងសំខាន់ ព្រមទាំងបានព្យាករណ៍ថា នឹងមាន​សករាជថ្មីមួយនៃភាពមិនច្បាស់លាស់នោះ មនុស្សជាច្រើននៅតែមានមន្ទិលសង្ស័យពីរឿងនេះនៅឡើយ ។ ប៉ុន្តែឆ្នាំនេះនៅពេលដែល MSC បានស្នើនៅក្នុងសេចក្តីរាយការណ៍ថ្មីរបស់ខ្លួន « The Great Puzzle : Who will Pick Up the Pieces ? » ជាការនិយាយយោងទៅរករបៀបរបបជាសកលដែលបានខូចខាតនោះ ភាគច្រើននៃពួកអ្នកចូលរួមបានចែករំលែកនូវជំនឿស៊ុបរបស់ខ្លួន ។

នៅឯ MSC លើកទី៥៥ ការផ្តោតមួយលើបញ្ហាសន្តិសុខជាសកលតួយ៉ាងដូចជាការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការរវាងមហាអំណាច, អនាគតរបស់ EU និងទំនាក់ទំនងឆ្លងកាត់មហាសមុទ្រ អត្លង់ទិក ដែលបានខូចហើយនោះត្រូវបានគេធ្វើការពិភាក្សាគ្នា សន្និសីទសន្តិសុខមុយនិចត្រូវបានគេធ្វើជាដំបូងក្នុងឆ្នាំ ១៩៦៣ ។ គោលបំណងជាដំបូងរបស់ខ្លួន គឺដើម្បីគាំទ្រដល់ការសន្យា ព្រមទាំងជួយធ្វើការសម្របសម្រួកដល់ការធ្វើនយោបាយការពារលោកខាងលិច ។ ចាប់តាំងពីពេលនោះមកសន្និសីទនេះបានរីកដុះដាល ដោយមានការចូលរួមរបស់ពួកអ្នកតំណាងមកពីជុំវិញពិភពលោក នឹងបានធ្វើជាវេទិកាមួយ សម្រាប់ការជជែកដេញដោលគ្នា ស្តីពីបញ្ហាសន្តិសុខជាសកល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )