ចិនសង្ឃឹមថា អាម៉េរិក និងរុស្ស៊ី នឹងត្រឡប់ទៅរកសន្ធិសញ្ញា INF វិញ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ចិនមួយរូបបាននិយាយនៅទីក្រុងមុយនិច កាលពីថ្ងៃសៅរ៍ថា ចិនសង្ឃឹមថា ស.រ.អា និងរុស្ស៊ី និងវិលត្រឡប់ទៅរកសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ( INF ) វិញ ។លោក យ៉ាង ជីស៊ី ( Yang Jiechi ) សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ( CPC ) នឹងក៏ជានាយកការិយាល័យគណៈកម្មាធិការបរទេស នៃគណៈកម្មាធិការកណ្តាល CPC ផងដែរនោះ បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីថ្លែងសុន្ទរកថាយ៉ាងសំខាន់មួយនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិចលើកទី៥៥ ។

លោក យ៉ាង បាននិយាយថា ចិនគាំទ្រយ៉ាងរឹងមាំការថែរក្សាស្ថិរភាពយុទ្ធសាស្ត្រជាសកល ។ លោកបាននិយាយថា ការប្រកាសជាឯកតោភាគីធ្វើឡើងដោយ ស.រ.អា ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា INF នេះ មានផលវិបាកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបានធ្វើឱ្យមានកង្វល់ជាទូទៅពីសហគមន៍អន្តរជាតិ ។

លោក យ៉ាង បាននិយាយថា ចិនសង្ឃឹមថា ស.រ.អា និង រុស្ស៊ី អាចវិលត្រឡប់ទៅរកសន្ធិសញ្ញា INF វិញ ព្រមទាំងបានប្រឆាំងជំទាល់នឹងការធ្វើពហុភាគីភាវូបនីយកម្មសន្ធិសញ្ញានេះ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )