អភិបាលខេត្តព្រះវិហារផ្ដល់ទឹក និងពិនិត្យការខួងអណ្តូងទឹកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្តនៅព្រឹកថ្ងៃទី ១៧ ខែកុមៈឆ្នាំ២០១៩
នេះបានអញ្ជើញផ្ដល់ទឹក និងពិនិត្យមើលការខួងអណ្តូងទឹកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្ត ដែលជាអំណោយរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជូនដល់ពន្ធនាគារខេត្តព្រះវិហារ ដែលស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។


តាមបណ្ដាញសង្គម facebookរបស់ឯកឧត្ដម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងថាទន្ទឹមនឹងការផ្តល់ជូននូវអណ្តូងទឹកនេះ ឯកឧត្តម លឹម គានហោ ក៏បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ប្រើប្រាស់រថយន្តបំពាក់ស៊ីទែនទឹកដែលបានផ្តល់ឲ្យនាពេលកន្លងទៅ ដើម្បីដឹកជញ្ជូនទឹក​ប្រចាំថ្ងៃទៅកាន់ពន្ធនាគារសម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ជាបណ្តោះ​អាសន្ន រហូតដល់អណ្តូងទឹកជីករួច៕