រុស្ស៊ី, តួកគី,អ៊ីរ៉ង់ សន្យាបង្កើនការងាររួមគ្នាស្តីពីដំណើរការសន្តិភាពស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី,តួកគី, និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើទិសដៅយ៉ាងសំខាន់ជា ច្រើននៃការធ្វើអន្តរកម្មនាពេលអនាគតនៅក្នុងការដោះស្រាយវិបត្តិស៊ីរី បន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីមួយ របស់ប្រធានាធិបតីពួកគេនៅក្នុងទីក្រុងសូជីរបស់រុស្ស៊ី ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅឯសន្និសីទកាសែតមួយ បន្តាប់ពីកិច្ចចរចាប្រកបដោយការស្ថាបនានិងដូចជាពាណិជ្ជកម្មមួយសមភាគីតួកគី និងអ៊ីរ៉ង់របស់លោកថា វាសំខាន់ណាស់ ដែលប្រទេសទាំងបីរបស់យើងមានបំណងពង្រឹង កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃដំណើរការ Astana  ដែលបានបង្ហាញនូវភាពចាំបាច់របស់ខ្លួននោះ ។

លោកបាននិយាយថា យើងនឹងបន្តបង្កើនកិច្ចប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធនឹងអំពើភេរវកម្ម,ជំរុញការសន្ទនាគ្នាក្នុងរង្វង់ប្រទេសស៊ីរី ព្រមទាំងការធ្វើឱ្យប្រសើរស្ថានការណ៍មនុស្សធម៌ក្នុងប្រទេសស៊ីរី។

ជាពិសេសប្រធានាធិបតីទាំងបី បានព្រមព្រៀងគ្នាបន្តកិច្ចប្រឹងប្រែង ដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធ នៅក្នុងខេត្តអ៊ីដលីប ដែលពួកឧទ្ទាមកាន់កាប់របស់ប្រទេសស៊ីរី ហើយនឹងប្រកាន់យកនូវជំហានបន្ថែមទៀត ក្នុងការបំបាត់លែងឱ្យមានភាពតានតឹង នឹងឱ្យសម្រេចបានការធ្វើឱ្យមានស្ថិរភាពនៅក្នុងតំបន់នេះ ។

លោក ពូទីន បាននិយាយថា នៅពេលជាមួយគ្នានោះដែរ ប្រទេសទាំងបីនឹងជួយប្រទេសស៊ីរី បង្កើតគណៈកម្មាធិការមួយ ដើម្បីធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនេះ ។

បន្ធូរតាមការកត់សម្គាល់របស់លោក ពូទីន ប្រធានាធិបតីអ៊ីរ៉ង់  លោក ហាសាន រូហានី បាននិយាយថា វានឹងជាព័ត៌មានដ៏ល្អសម្រាប់ប្រជាជនក្នុងស្រុកបើសិន ជាអាម៉េរិកដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីប្រទេសស៊ីរី និងបណ្តាប្រទេសនៅក្នុងតំបន់មែននោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )