ប្រទេសគុយបានិយាយថាសហរដ្ឋអាមេរិកចល័តទ័ពពិសេសដើម្បីរៀបចំធ្វើអន្តរាគមន៍ក្នុងប្រទេសវ៉េណេស្វេឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៥.០២.១៩)

គុយបា៖ ប្រទេសគុយបាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកកំពុងចល័តកងកម្លាំងពិសេសទៅជិតប្រទេសវ៉េណេស្វេឡា ដែលជាផ្នែកមួយនៃគម្រោងការសម្ងាត់ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាក្រោមលេស​វិបត្តិមនុស្សធម៌ ។

រដ្ឋការរបស់ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា ​បានព្យាយាមដាក់សម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡាម៉ាឌូរ៉ូឲ្យលាលែងពីតំណែងហើយប្រគល់អំណាចដល់លោកវ៉ាយដូមេបក្សប្រឆំាង ។

លោក វ៉ាយដូ បានប្រើមាត្រាក្នុងរដ្ឋធម្មនុញ្ញ ដើម្បីប្រកាសខ្លួនជាប្រធានាធិបតីកាលពីបីសប្តាហ៍មុនដោយលោកលើកឡើងថា ការជាប់​ឆ្នោតជាថ្មីម្តងទៀតរបស់លោកម៉ាឌូរ៉ូ កាលពីឆ្នាំមុនគឺជាការក្លែងបន្លំ​ ។