ពលរដ្ឋក្នុងរដ្ឋផ្លរីដារំលឹកខួបនៃការបាញ់ប្រហារក្នុងសាលាកាលពីមួយឆ្នាំមុន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៥.០២.១៩)

អាមេរិក៖ សិស្សនិងគ្រូបង្រៀនរាប់ម៉ឺននាក់បានឈរស្ងៀមស្ងាត់កាលពីថ្ងៃព្រហស្បតិ៍នេះ នៅសាលារៀនជាង ១០០០ កន្លែងទូទាំងភាគអាគ្នេយ៍រដ្ឋផ្លរីដា ​សហរដ្ឋអាមេរិក ដើម្បីរំលឹកដល់វិញ្ញានក្ខន្ធ មនុស្សចំនួន ១៧នាក់ដែលបានបាត់បង់ជីវិតក្នុងការបាញ់ប្រហារដ៏សាហាវបំផុតមួយក្នុងសាលារៀន ​កាលពីមួយឆ្នាំមុន។

សោកនាដកម្មនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានធ្វើឱ្យមានការជជែកវែកញែកនិងការតវ៉ាប្រឆំាងនឹង
ការប្រើប្រាស់កាំភ្លើងក្នុងប្រទេសអាមេរិក ។ទោះជាយ៉ាងណាក៏ដោយមួយឆ្នាំក្រោយមកគ្មានការប្រែប្រួលណាមួយដែលគួរឲ្យកត់សម្គាល់នោះទេទាក់ទងទៅនឹងនយោបាយគ្រប់គ្រងការប្រើប្រាស់កំាភ្លើង ។ យោងតាមទិន្នន័យពីរបាយការណ៍ កាសែតក្នុងស្រុកមួយ
​ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាក្មេងជិត ១.២០០ នាក់បានបាត់បង់ជីវិតក្រោយពីការបាញ់ប្រហារដោយក្នុងសាលារៀននេះ ​ រួចមក។

បន្ទាប់ពីការបាញ់ប្រហារនេះ​ រដ្ឋផ្លរីដាបានបង្កើនអាយុដែលអាចទិញកាំភ្លើងពីអាយុ ១៨ ឆ្នាំទៅ ២១ឆ្នាំហើយបានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យចៅក្រមអាចដកយកអាវុធ​ពីមនុស្សណាដែលចាត់ទុកថាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឬអ្នកដទៃ។