មនុស្សជាង៨.០០០នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលរួមបាតុកម្មហិង្សារបស់ក្រុមអាវកាក់លឿងនៅប្រទេសបារាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៥.០២.១៩)

បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោកគ្រីស្តូវ កាសស្តាណឿ (Christophe Castaner)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៨.០០០នាក់ត្រូវបានឃាត់ខ្លួនក្នុងការចូលរួមបាតុកម្មក្រុមអាវកាក់លឿង។

ចលនានេះបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៨ ដើម្បីប្រឆាំងកម្រឹតជីវភាពរស់នៅ ដែលកាន់តែឡើងខ្ពស់​និងប្រឆំាងនឹងគោលនយោបាយសេដ្ឋកិច្ចដែលអយុត្តិធម៌នៅ​ប្រទេស​បារាំង។

ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស ៨.៤០០ នាក់ចាប់តាំងពីចលនានេះបានចាប់ផ្តើមកាលពីបីខែមុនហើយមនុស្ស ៧.៥០០ នាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលីស ។ មន្រ្តីប៉ូលីស​ និងអ្នកពន្លត់អគ្គីភ័យជាង ១.៣០០ នាក់បានរងរបួស។ កាលពីថ្ងៃពុធនេះប្រធានាធិបតីបារាំង លោកបាននិយាយថាបាតុកម្មហិង្សារបស់ក្រុមអាវកាក់លឿងត្រូវតែ បញ្ចប់។