ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អនុសាសន៍ ៨ចំណុចដល់កម្លាំងនគរបាលជាតិ ដើម្បីធ្វើអោយប្រទេសជាតិរក្សាបាននួវសុខសន្តិភាពយូរអង្វែង

អគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជា៖


នៅក្នុងពិធីបិទមហាសន្និបាតរបស់ក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី១៤កុម្ភៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អនុសាសន៍ ៨ចំណុច ដល់កងកម្លាំងនគរបាលជាតិ ដើម្បីរួមចំណែកធ្វើអោយប្រទេសជាតិរក្សាបាននួវសុខសន្តិភាពយូរអង្វែង។


នៅក្នុងអនុសាសន៍៨ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែនមានដូចខាងក្រោម៖
ទី១ ត្រូវបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដីប្រឆាំងដាច់ខាតនៅបដិវត្ដ ពណ៌ និងរាល់សកម្មភាពដែលប៉នប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិយើង ។ កងកម្លាំងរបស់នគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ការពារសន្ដិភាព សន្ដិសុខជាតិ ទប់ស្កាត់និងបង្រ្កាបឲ្យទាន់ពេលវេលារាល់សកម្មភាពចលាចល និង ភាពវឹកវរក្នុងសង្គម។
ទី២ អគ្គស្នងការនរគរបាលជាតិ នឹងបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្ដរក្សាសន្ដិសុខសណ្ដាប់ធ្នាក់ សារធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការពង្រឹងសមត្ថភាពជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដល់កងកម្លាំងនគរ បាលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ខុសច្បាប់ សកម្មភាពលួចឆក់ប្លន់ និងបន្ដពង្រឹងច្បាប់ស្ដីពីចរាចរផ្លូវគោក បន្ដទប់ស្កាត់អគ្គីភ័យ ដើម្បីអនុវត្ដ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយសុខសន្ដិភាព និងសុ វត្ដិ ភាព។
ទី៣ ត្រូវបន្ដកិច្ចសហប្រតិបត្ដិការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រទេសជិតខាងក្នុងតំបន់ និងអន្ដរជាតិដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មអន្ដរជាតិ ឧក្រិដ្ឋកម្មព័ត៌មានវិជ្ជា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីពង្រឹងសន្ដិសុខនិងសណ្ដាប់ធ្នាប់ក្នុង សង្គម។
ទី៤ ត្រូវពង្រឹងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងជនអន្ដោប្រវេសន៍តាមរយៈការយកចិត្ដទុកដាក់ និងការលើ កម្ពស់ការគ្រប់គ្រង ការចេញចូលតាមច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស ទទឹមនិងនេះត្រូវបង្កើន កិច្ចសហការក្នុងការ គ្រប់គ្រងក្នុងការស្នាក់នៅ ការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនអន្ដោប្រ វេសន៍នៅក្នុងប្រទេស ស្របតាមច្បាប់ជនអន្ដោប្រវេសន៍ ច្បាប់ការងារ និងលិខិតបទដ្ឋាននានាជាធរមាន នៃ ព្រះរាជណាចក្រកម្ពុជា។
ទី៥ អំពីការកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ត្រូវបន្ដការយកចិត្ដទុកដាក់ជម្រុញការផ្ទេរ មុខងារ ធនធាន ពីក្រសួងស្ថាប័ននានាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ ការធ្វើប្រតិគួកម្មអំណាច ការធ្វើចាត់ ចែងអនុវត្ដមុខងារដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនាយ្យភាព ដើម្បីឆ្លើយតបទៅ នឹងសេចក្ដីត្រូវរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ទន្ទឹមនឹងនេះនៅថ្ងៃទី២៦ ខែឧសភា ខាងមុខ កម្ពុ ជា នឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ លើកទី៣ ស្របតាមអាណត្ដិ ដែល បានកំណត់ក្នុងច្បាប់ ។ ខ្ញុំសូមឲ្យក្រសួងនិងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ចូលរួមក្នុងដំណើរការបោះឆ្នោតឲ្យបានពេញលេញ ត្រឹមត្រូវតាមច្បាប់កំណត់។
ទី៦ ត្រូវធ្វើឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្ដល់សេវាសាធារណៈ ដែលស្ថិតក្រោមដែន សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ តាមរយៈការពង្រីកការផ្ដល់សេវាថ្នាក់ក្រោមជាតិ តាមយន្ដការឃុំ សង្កាត់ ច្រកចេញចូលតែមួយនៅថ្នាក់ ក្រោមជាតិ ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បី បង្ខិតការផ្ដល់សេវានានា ឲ្យកៀកជិតប្រជាពលរដ្ឋ។
ទី៧ ផ្អែកតាមការព្យាករណ៍ ប្រទេសយើងនិងអាចមានអាកាសធាតុក្ដៅ ហួតហែង ហើយរដូវប្រាំងត្រូវអូស បន្លាយយូរជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ដ ដើម្បីត្រួត ពិនិត្យប្រព័ន្ធទឹក នៅតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាវប្រចាំថ្ងៃ និងបង្ករបង្កើនផល រដូវប្រាំង ដើម្បីមានវិធានការ ការពារនិងប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងស្ថាប័ននានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងកង កម្លាំងប្រដាប់អាវុធ ត្រូវតៀ្រមលក្ខណៈអន្ដរាគមន៍ ដើម្បីដឹកជញ្ជូនទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុក ឲ្យប្រជាជនរងគ្រោះដោយ សារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ ក្រសួងសុខាភិបាល ក្រសួងកសិ កម្ម ត្រូវ សហការជាមួយរដ្ឋបាលរាជធានី ខេត្ដ ណែនាំអប់រំប្រជាជន នៅតាមមូលដ្ឋាន ឲ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាត តាមកសិដ្ឋាននានា និងត្រូវមានវិធានការជួយអន្ដរាគមន៍ ក្នុងការព្យាបាលជំងឺទាំង មនុស្សនិងសត្វឲ្យបានទាន់ ពេលវេលា។
និងទី៨ យើងត្រូវរួមគ្នាធ្វើការដើម្បីការលូតលាស់ ខាងសេដ្ឋកិច្ចដើម្បី បន្ដពង្រឹងឯករាជ្យភាព ខាងនយោបាយ របស់យើង យើងមិនត្រូវយកអធិបតេយ្យភាពរបស់យើងទៅ ដោះដូរ ជាមួយ ជំនួយណាមួយនោះឡើយ ប្រទេសមួយបើមិនអាចអនុវត្ដច្បាប់របស់ខ្លួនបាន មិនចាំបាច់ហៅថា រដ្ឋ អធិបតេយ្យនោះទេ៕