ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសដល់ជនរួមជាតិទំាងអស់កុំខ្វល់លើបញ្ហាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សភាពអឺរ៉ុប

វិទ្យុជាតិកម្ពុជា៖លោក ហុក សុខរិន៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដល់ជនរួមជាតិទំាងអស់កុំខ្វល់លើបញ្ហាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ទំនិញទំាងអស់លើកលែងតែអាវុធ EBAទៅកាន់សហភាព អ៊ឺរ៉ុប ខណៈដែលរាជរដ្ឋាភិបាលបានកំពុងកែទម្រង់ស៊ីជម្រៅផ្ទៃក្នុងជាច្រើនដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅតែមានភាពប្រកួតប្រជាខ្ពស់។


សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បើទើបីជាបាត់ឬនៅមានបន្ត EBA ក៏មិនអាចធ្វើឲ្យកម្ពុជាស្លាប់ឬក្លាយជាអ្នកមានបានដែរ ដោយសារតែមុននឹងក្រោយEBAនេះ គង់តែបាត់ដូចគ្នាគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះក្នុងឱកាសអញ្ចើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ដោយបានចាត់ទុកថា ការរកស៊ីបង់ពន្ធ អោយគេ នឹងគេបង់ពន្ធអោយវិញគឺជារឿងជៀសមិនរួចឡើយ ដូច្នេះវាមានលក្ខណៈថ្លៃថ្នូ នឹងមានស្ថេរភាពទៀតផង។
សម្តេចតេជោបានអះអាងថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់មធ្យោបាយធ្វើយ៉ាងណាអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លំាងឡើង ហើយពង្រឹងឯករាជ្យភាពខាងនយោបាយ ដោយមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ ហើយកម្ពុជាប្រែក្លាយការប្រឈមឲ្យទៅជាឱកាស ជាកាឡានុវឌ្ឍភាពនៃការឈានឡើងរបស់សេដ្ឋកិច្ចជាតិ៕