ស្លាប់ ១៥ នាក់ដែលមានពួកសកម្មប្រយុទ្ធ ១២នាក់ ក្នុងខេត្តនៅអាហ្វហ្គានីស្ថាភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩  — អ្នកនាំពាក្យយោធាម្នាក់ក្នុងតំបន់ភាគខាងជើងលោក ហ្គូឡាម ហាសរ៉ាត ការីមី បាននិយាយពីថ្ងៃពុធថា ពួកយុទ្ធជនសរុបទាំងអស់ ១៥ នាក់ដែលរួមមានពួកសកម្មប្រយុទ្ធ ១២នាក់បានស្លាប់នៅពេលដែលការ ប្រយុទ្ធគ្នាកំពុងបន្តទៅនៅក្នុងស្រុក ​Dasht – e –Qala នៃខេត្ត តាខារ   នៅភាគខាងជើង ។

តាមមន្ត្រីនោះឱ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារទីតាំងពួកតាលីបង់ នៅក្នុងផ្នែកនានា នៃស្រុក Dasht – e –Qala កាលពីយប់ថ្ងៃអង្គារ ហើយរហូតមកដល់ពេលនេះ ពួកឧទ្ទាម ១២ នាក់បានស្លាប់ និង ៨ នាក់ទៀតរបួស ។

លោក ការីមី ក៏បានទទួលស្គាល់ផងដែរថា មីនមួយគ្រាប់ដែលបានដាក់បង្កប់ដោយពួកសកម្មប្រយុទ្ធបានផ្ទុះកាលពីព្រឹកថ្ងៃពុធនេះ ដែលសម្លាប់បុគ្គលិកប៉ូលិស ៣នាក់ និងរបួស២នាក់ទៀត ។ពួកសកម្មប្រយុទ្ធតាលីបង់ មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )