កូរ៉េខាងត្បូងអំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី ប្រកបដោយ​ប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា​

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋាភិបាលវ៉េណេស៊ុយអេឡា​បានចេញនូវសេចក្តីថ្លែងការណ៍ផ្សេងមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការចាត់វិធានការតាមបែបលទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយ​វិបត្តិ​នយោបាយដែលបាន អូសបន្លាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

ក្រសួងការបរទេសបាននិយាយថា រដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភដែលថា ភាពវឹកវរខាងនយោបាយដ៏ធ្ងន់ធ្ងរ​បន្តស្ថិតនៅជុំវិញលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី​នៅក្នុងប្រទេសវ៉េណេស៊ុយ- អេឡា កាលពីខែឧសភា ឆ្នាំកន្លងទៅ​។
​សេចក្តីថ្លែងការណ៍នេះ បានអំពាវនាវដល់ប្រទេសនៅអាម៉េរិកឡាទិនមួយនេះ ឱ្យអនុវត្តន៍​នូវ​លទ្ធិប្រជាធិបតេយ្យ តម្លាភាព និងគួរឱ្យជឿទុកចិត្ត​នៅក្នុងការបោះឆ្នោតប្រធានាធិបតី​ចាប់ពី​កាលបរិច្ឆេទដំបូង​ដោយអនុលោមទៅតាម​នីតិវិធីនានានៃរដ្ឋធម្មនុញ្ញ​។

​សេចក្តីថ្លែងការណ៍បានបន្ថែមថា តាមរយៈដំណើរការនេះ កូរ៉េខាងត្បូងសង្ឃឹមថា ប្រទេស​វ៉េណេ- ស៊ុយអេឡា នឹង​បោសសម្អាតនូវភាពចលាចល និងជម្លោះទាំងនោះ ព្រមទាំងរក្សាបាននូវ​ស្ថិរភាពឡើង វិញ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ការសម្តែងជាសាធារណៈ ជាលើកទី២​របស់ក្រសួង​នេះ ចេញពីឆន្ទៈរបស់ខ្លួន​ ចំពោះភាពវឹកវរខាងនយោបាយ​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុង​រយៈពេលជិតមួយខែកន្លងមកនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )