រាជរដ្ឋាភិបាលគ្រោងអនុវត្តន៍របបហានិភ័យការងារសម្រាប់មន្រ្តីរាជការនិងកម្មករនយោជិកក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក វ៉ែន សុវុទ្ឋី ៖

រាជរដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តន៍របបហានិភ័យការងារសម្រាប់មន្រ្តីរាជការស៊ីវិលនិងកម្មករនយោជិកនៅឆ្នាំ២០១៩នេះដើម្បីផ្តល់ភាពងាយស្រួល នឹងបង្កើនទំនុកចិត្តខ្ពស់ដល់មន្រ្តីរាជការក្នុងការបំពេញការងារកាន់តែល្អ ដែលទទួលបានប្រាក់សំណងនិងប្រាក់ព្យាបាលជម្ងឺ ថែទំាសុខភាព នៅពេលជួបគ្រោះថ្នាក់ការងារ។ អ្នកយកព័ត៌មានយើងរាយការណ៍៖
លោក សុខ បូរ៉ា ប្រធាននាយដ្ឋានតាវលិកបេឡាជាតិ របបសន្តិសុខសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានតាក់តែគ្រប់លក្ខខណ្ឌរួចរាល់ហើយស្តីពីហានិភ័យការងារដោយត្រៀមអនុវត្តន៍នាពេលឆាប់ៗនេះ ពោលគឺនៅរង់ចាំការប្រកាសពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈព្រះរាជក្រឹត្យ និងអនុក្រឹត្យបានចេញរួចរាល់ហើយ។
លោកបានបន្តថា ទោះបីរបបហានិភ័យការងារនេះមិនទាន់បានអនុវត្តន៍ក៏ដោយ ប៉ុន្តែសម្រាប់មន្រ្តីរាជការណាដែលមានគ្រោះថ្នាក់ពេលបំពេញការងារ ពួកគេអាចចូលមន្ទីរពេទ្យដោយសេរីដែលជាដៃគូរបស់ ប ស ស និងធ្វើការពិនិត្យព្យាបាលដោយឥតបង់ថ្លៃ។
(សំឡេង)មន្រ្តីរាជការនៅក្នុងរបបហានិភ័យការងារគឺការពារចំនួនពីរទីមួយលក្ខខ័ណ្ឌគ្រោះថ្នាក់ការងារ និងទីពីជំងឺវិជ្ជាជីវះការងារនៅពេលដែលគាត់បំពេញការងារនៅពេលមន្រ្តីរាជការនិងមន្រ្តីសាធារណចូលទៅលក្ខខណ្ឌគ្រោះថ្នាក់ការងារនៅក្នុងសណ្តានពីរសណ្តានទីមួយគ្រោះថ្នាក់នៅពេលណាដែលគាត់ចាប់ចេញដំណើរពីកន្លែងស្នាក់នៅក្នុងគោលបំណងមកបំពេញការងាររាល់ឧបហេតុដែលកើតឡើងក្នុងពេលធ្វើដំណើរនិងឲ្យតែមានគោលដៅមកធ្វើការមានបញ្ហានិងរបួសស្នាមកើតឡើងត្រូវបានរាប់បញ្ជូលក្នុងគ្រោះថា្នក់ការងារ។
លោក ស៊ុំ សោភ័ណ្ឌ បានមានប្រសាសន៍ថា របបហានិភ័យការងារ គឺជាគោលនយោបាយមួយដ៏សំខាន់ដើម្បីគាំពារនិងផ្តល់សំណងដល់ជនរងគ្រោះពីគ្រោះថ្នាក់ក្នុងពេលបំពេញការងារនិងជំងឺ វិជ្ជាជីវៈ។
លោកថា នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលក៏ត្រៀមប្រកាសឲ្យអនុវត្តរបបថែទាំសុខភាពនៅតាមមន្ទីរពេទ្យដៃគូរបស់ ប ស ស ប្រាក់សោធនសម្រាប់មន្រ្តីរាជការស៊ីវិល និងកម្មករនយោជិកទាំងអស់ ដើម្បីអោយពួកគេមានប្រាក់ដោះស្រាយជីវភាពនៅពេលចូលនិវត្តន៍ការងារ។
ឥឡូវយើងមានកម្មករនិងមន្រ្តីរាជការចឹងកម្មករទាំងអស់ទទួលបានផ្នែកហានិភ័យការងារថែទាំសុខភាពហើយនៅក្នុងឆ្នាំ២០១៩យើងនេះគាត់និងទទួលបានប្រាក់សោធននិងចាប់ដំណើរការគាត់បង់ភាគទានទៅដល់ពេលគាត់ចាស់ទៅគាត់និងបានវិភាគទានរបស់គាត់តាមច្បាប់ស្តីពីការងារ ។
សូមបញ្ជាក់ថា គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៨មករហូតមកដល់បច្ចុប្បនេះ ប ស ស បានអនុវត្តន៍ទៅលើពីរវិស័យគឺ វិស័យឯកជនរបបសន្តិសុខសង្គម និងវិស័យសាធារណៈ៕