អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមបើកវគ្គបណ្តុះបណ្តាល ដាំដុះដំណាំដំឡូងបារាំង ដល់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ ដោយធីណា ឌីណេ៖

អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមបើកវគ្គបណ្តុះបណ្តាល ដាំដុះដំណាំដំឡូងបារាំង ដល់ប្រជាកសិករ ដើម្បីឲ្យពួកគេមានបច្ចេកទេសដាំដុះត្រឹមត្រូវ ក្នុងការដំាដុះនិងទទួលបានទិន្ន ផលខ្ពស់ ដែលអាចរកចំណូលបានច្រើន។


លោកសុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសាទ ខេត្តមណ្ឌលគិរី បានប្រកាស ដល់ប្រជាកសិករ ដែលមានបំណងចង់សិក្សា ពីបច្ចេកទេសដំាដុះដំណាំដំឡូងបារំាង អាចទាក់ ទងនៅ មន្ទីរកសិកម្មខេត្តមណ្ឌលគិរីចាប់ពេលនេះទៅ ដើម្បីមានលទ្ធភាព បើកវគ្គបណ្តុះ បណ្តាលជាផ្លូវការនាពេលខាងមុខ។


លោកប្រធានមន្ទីរកសិកម្មក ខេត្តមណ្ឌលគិរីបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការឈាន ទៅបង្កើតវគ្គបណ្តុះបណ្តាលនេះបាន បន្ទាប់ពីមន្ទីរកសិកម្មខេត្ត បានសហការជាមួយសាកលវិទ្យា ល័យភូមិន្ទកសិកម្មចំការដូង បានធ្វើការសិក្សា អំពីដំណាំដំឡូងបារាំង នៅក្នុងខេត្តមណ្ឌលគិរី រហូតទទួលបានជោគជ័យ។ លោកបន្តថា ដើម្បីឲ្យការបណ្តុះបណ្តាលទទួលបានជោគជ័យ មន្ទីរ កសិកម្ម និងមហាវិទ្យាល័យកសិកម្មចំការដូង ត្រៀមបោះពុម្ភសៀវភៅផ្សព្វផ្សាយ ដែលណែនាំអំពី បច្ចេក ទេសដាំ ដំឡូងបារាំងនេះ ដល់ប្រជាកសិករ ។

 យើងនិងធ្វើការណែនាំមួយក្នុងការដាំដុះដំណាំដំឡូងបារាំងនេះ ជាមួយនឹងសាលា យើងនិងចេញឆាប់ៗនេះ អំពីកិច្ចការងារដាំដុះនេះ និងនីតិវិធីនៃការដាំ ដោយនឹងចេញ ជាឯកសារជាផ្លូវការនៅពេលខាងមុខ ហើយបើនិយាយពីគុណភាពវិញ ពេលសាកញុំាទៅ អាចញុំាំបាន ហើយមិនចាញ់ ដំឡូងបារាំងនាំចូលនោះទេ ហើយដំណាំនេះក៏មិនខុសពីដំណាំដ៏ទៃ ទេ ប្រសិនជាបងប្អូនណា ចាប់អារម្មណ៍ ក្នុងការដាំនេះ យើងនឹងផ្តល់វគ្គបណុះបណ្តាលជូនគាត់ ណែនាំបច្ចេកទេស ក្នុងការដាំនឹងថែទាំ។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងសាទខេត្តមណ្ឌលគិរី បន្ថែមទៀតថា ដំណាំដំឡូង បារាំងនេះ អាចឲ្យប្រជាកសិកររកប្រាក់ចំណូលបានខ្ពស់ ធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង ដោយសារតែដំណាំ ប្រភេទនេះងាយស្រួលដាំហើយអាចប្រមូលផលបានច្រើន។
សូមបញ្ជាក់ថា យោងតាមការពិសោធន៍រយៈពេលបីឆ្នាំកន្លងទៅនេះ ជាមួយដំឡូងបារាំ ជាង២០ពូជ គឺទទួលបានជោគជ័យ ចំនួន៦ពូជ ប៉ុណ្ណោះ ដែលអាចដាំដុះបាននៅក្នុង ខេត្ត មណ្ឌលគិរី ដោយក្នុង១ហិកតា ទទួលបានទិន្នផល ចន្លោះ១៧-២០តោន នឹងលក់បាន តម្លៃ៤.០០០រៀល ក្នុង១គីឡូក្រាម ៕