ក្រសួងសុខាភិបាលដាសតឿនប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាពពេលអាកាសធាតុក្តៅ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការថែទាំសុខភាពពេលអាកាសធាតុក្តៅ ដើម្បីការពារ សុខ ភាពមិនឲ្យកើតជំងឺផ្សេងៗ។

ក្រសួងសុខាភិបាលឲ្យបានដឹងថា រដូវក្តៅនេះ អាចនឹងកើតមានជំងឺរាក ក្អួត ក្តៅខ្លួនជាដើម។ ដូច្នេះត្រូវអនុវត្តន៍ អនាម័យ ស្អាតជានិច្ចដោយលាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ ,សំអាតសម្ភារៈប្រើសម្រាប់ ចម្អិនម្ហូប អាហារឲ្យ បាន ត្រឹមត្រូវ , ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ,ទុក ដាក់ ចំណី អាហារឆៅ និង ឆ្អិនដាច់ដោយឡែកពីគ្នា ,កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង , មិន ត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃទេ ទោះ ជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ,កុំប្រើប្រាស់ ចំណីអាហារ ហួសកាលកំណត់ និងត្រូវប្រកាន់អនាម័យជាប់ ជានិច្ច ដូចជាៈ លាងដៃជាមួយសាប៊ូនិងទឹក ក្រោយពេលចេញពីបង្គន់ មុនពេលរៀបចំអាហារ មុនពេលបញ្ចុកកូន និងមុន ពេលពិសារអាហារ ។ អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោមបង្ករជាមេរោគ ។

លោកលី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបាន ឲ្យដឹងតាមបណ្តាញសង្គម ហ្វេសបុក នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ដោយបានណែនាំប្រជាពលរដ្ឋឲ្យពិសាទឹកឆ្អិនឲ្យបានច្រើន, កុំពិសាវត្ថុរាវដែលមាន ជាតិអាល់កុលឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះបង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។

ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំងពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។ ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមាន ពណ៌ស្រាលនិងស្លៀកពាក់រលុង ពាក់មួកធំទូលាយ និង វ៉ែនតាការពារពេលចេញក្តៅ។ ហាមទុកទារកកុមារ ចោលនៅ ក្នុងឡានដែលចត។ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសារអាហារច្រើនពេក ពីព្រោះ វាបង្កើនកម្តៅដល់រាង កាយកាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យផ្ទះ ជាពិសេសក្នុងកំឡុងពេលថ្ងៃនិងនៅកន្លែងដែលប្រឈម  និងកំដៅ ខ្លាំង ដូចជានៅមាត់ទន្លេឬសមុទ្រជាដើម៕