អាម៉េរិក និងកូរ៉េខាងជើង​បានគ្រប់ដណ្តប់លើចំណុចជាង១២ នៅមុនជំនួបកំពូល

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — អ្នកចរចាអាម៉េរិកជាន់ខ្ពស់មួយរូប​ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា អាម៉េរិក និង​កូរ៉េខាងជើង​បានក្តោបយកនូវចំណុចចំនួនជាង១០ នៅមុនជំនួបកំពូលរបស់ពួក​គេ​នាសប្តាហ៍ក្រោយនេះ ខណៈដែលភាគីទាំងពីររៀបចំ​កិច្ចព្រមព្រៀងសកម្មភាពសម្មភាពមួយ ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈប្រតិភូសភាកូរ៉េខាងត្បូង ​ដែលកំពុងធ្វើទស្សនកិច្ច កាលពីថ្ងៃចន្ទកន្លងទៅនេះ តំណាងពិសេសអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង លោក ស្តេហ្វេន ប៊ីហ្កាន​ បានចែករំលែកនូវព័ត៌មានលម្អិតមួយចំនួន​នៃកិច្ចចរចារបស់លោក​ជាមួយពួកមន្រ្តីកូរ៉េ​ខាងជើង នៅទីក្រុងព្យុងយ៉ាង​កាលពីសប្តាហ៍កន្លងទៅ។

លោក ប៊ីហ្កាន និងសមភាគីកូរ៉េខាងជើងរបស់លោក លោក គីម អ៊ីយ៉ុក-ចុល ​ត្រូវបាន​គេចោទប្រកាន់ថា នៅមានភាពមិនត្រូវរ៉ូវគ្នាតាមរបៀបវារៈ និងការធ្វើដំណើរនៃកិច្ចប្រជុំកំពូល​លើកទី២ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​​ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ​ ប្រទេសវៀតណាម នាថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខ​នេះនោះ៕​

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )