ជនស៊ីវិល៧០នាក់ត្រូវបានស្លាប់និងរងរបួសដោយការវាយប្រហារដែលដឹកនាំរបស់សហរដ្ឋអាមេរិកនៅភាគខាងកើតប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០២.១៩)

ស៊ីរី៖ ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថាជនស៊ីវិលសរុប ៧០នាក់ត្រូវបានស្លាប់និងរងរបួសកាលពីថ្ងៃអង្គារដោយសារការវាយប្រហារតាមអាកាសមួយរបស់សហរដ្ឋអាមេរិកនៅភាគខាងកើតនៃប្រទេស។

ការវាយប្រហារតាមអាកាសបានតម្រង់ចំគោលដៅជំរុំមួយរបស់ប្រជាជនផ្លាស់ទីលំនៅនៅជនបទភាគខាងកើតនៃតំបន់
ដែរ អាល់ ហ្សួ (Deir al-Zour) ។ការវាយប្រហារតាមអាកាសបានរីករាលដាលនាពេលថ្មីៗនេះទៅលើតំបន់របស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងកើតទន្លេ យូហ្រ្វេដ ក្នុងប្រទេសស៊ីរី ។

កាលពីថ្ងៃសៅរ៍កងកម្លាំងប្រដាប់អាវុធស៊ីរីដែលគាំទ្រដោយអាមេរិក (SDF)បានចាប់ផ្តើមវាយប្រហារដំណាក់កាលចុងក្រោយប្រឆាំងនឹងពួកអាយស៊ីសនៅភាគខាងកើតទន្លេ យូហ្រ្វេដក្នុងប្រទេសស៊ីរី។