រុស្ស៊ីត្រៀមខ្លួនជួយវិបត្តិនៅវ៉េណេស្វេឡានិងប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៣.០២.១៩)

វ៉េណេស្វេឡា៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា​រុស្សីបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួល​កិច្ចពិភាក្សារវាងរដ្ឋាភិបាលវ៉េណេស្វេ​ឡានិងគណបក្សប្រឆាំង ប៉ុន្តែបានព្រមានប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះអន្តរាគមន៍ណាមួយក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ។

ប្រទេសរុស្ស៊ីបានឈរនៅខាងប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូនៅក្នុងការឈរឈ្មោះរបស់លោកជាមួយនឹងមេដឹកនាំបក្សប្រឆាំង។ លោកម៉ាឌូរ៉ូនៅតែគ្រប់គ្រងស្ថាប័នរដ្ឋរួមទាំងយោធាប៉ុន្តែប្រទេសលោកខាងលិចភាគច្រើនរួមទាំងសហរដ្ឋអាមេរិកផងបានទទួលស្គាល់មេបក្សប្រឆំាង​ជាប្រធានាធិបតីវ៉េណេស្វេឡា ។

ក្រុងម៉ូស្គូបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចនិងការផលិតប្រេងរបស់វេណេស្វេឡា ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក​តាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែចៀសវាងកុំជ្រៀតជ្រែកណាមួយរួមទាំងយោធានៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវ៉េណេស្វេឡា ។