ប្រជាកសិករដាំស្វាយចន្ទីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធខណ:​ឈ្មួញដេីរទិញគ្រាប់ស្វាយទំលាក់ថ្លៃ

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ៖

ខេត្តស្ទឹងត្រែង ៖​ កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទៅលើទីផ្សារ គ្រាប់ស្វាយចន្ទី ព្រោះកសិផលប្រមូលផលបាននៅឆ្នាំ២០១៩នេះត្រូវឈ្មួញទម្លាក់ថ្លៃ ធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូលស្ទើទាំងស្រុង ។


នៅរដូវប្រមូលផលគ្រាប់ស្វាយចន្ទីកាលពីថ្ងៃទី១១កុម្ភៈឆ្នាំ២០១៩ លោកសានវិបុល កសិករដាំស្វាយចន្ទី នៅក្រុង ស្ទឹងត្រែងបានបញ្ជាក់ថា៖ផលដំណាំផ្នែកឧស្សាហកម្មមួយនេះ ឈ្មួញចេះតែទិញបង្អាប់ថ្លៃធ្វើឱ្យកសិករខាតបង់ប្រាក់ទូទាត់ជាមួយការចំណាយមិន ទល្យភាពនិងគ្នាឡើយ បញ្ហានេះស្នើឱ្យស្ថាប័នពាក់ពន្ធ័ជាពិសេសផ្នែកពាណិជ្ជកម្មជួយមើលផ្នែកទីផ្សារនេះផងកុំឱ្យឈ្មួញចេះតែដាក់តម្លៃតាមតែមាត់ថា។ លោកបញ្ជាក់ថា៖ កាលពីដើមខែមករា ផ្លែស្វាយចន្ទីលក់បានជាង៧ពាន់រៀលក្នុងមួយគីឡូក្រាម ចំណែកគ្រាប់ហាលសស្ងួតបានរហូតដល់ទៅ៨០០០រៀល តែបច្ចុប្បន្នឈ្មួញបានទម្លាក់ថ្លៃ ចំណែកស្ថាប័នជំនាញមិនទាន់មានការចាប់អារម្មណ៍រឿងនេះទេ។

លោក សុ ផៃ មេការដេប៉ូវៀតណាមទទួលទិញគ្រាប់ស្វាយចន្ទីប្រចាំនៅក្រុងស្ទឹងត្រែង បានអះអាងថា៖ ការទទួលទិញ គ្រាប់ស្វាយចន្ទី ក្រុមហ៊ុនបានបែងចែកជាបីប្រភេទគឺគ្រាប់(លេខ១ -លេខ២ -និងលេខ៣) ព្រោះកាលឆ្នាំកន្លងមកបងប្អូនកសិករយើងខ្លះគាត់ប្រមូលផលគ្រាប់ស្វាយនៅខ្ជីទុកមិនបានយូរបណ្តាលអោយខូចគុណភាពទំរាំដឹកចេញទៅរោងចក្រកែច្នៃ ។ លោកទទួលស្គាល់ថាៈ បច្ចុប្បន្នក្រុមហ៊ុនឲ្យតម្លៃទៅលើកត្តាពូជដូចជាពូជក្រុងស្រុកទិញតម្លៃជាង៥០០០រៀងក្នុងមួយគីឡូក្រាមចំណែកពូជ M២៣ មានតម្លៃខ្ពស់ជាងព្រោះវាមានគុណភាពល្អនិងងាយស្រួលនាំយកទៅលក់បន្ត។


នៅថ្ងៃនេះផ្ទាល់ស្វាយប្រភេទធម្មតាហៅថាស្វាយខ្មែរតម្លៃអាសើម៥៥០០រៀលរួចហើយតម្លៃស្ងួតយើងទិញ៦០០០រៀលហើយតម្លៃប្រភេទ M២៣ដែលហៅថាគ្រាប់ពូជនិងតម្លៃវាក្នុងមួយគីឡូក្រាមយើងទិញ៦០០០រៀល បើស្ងួត៦៨០០រៀល។


លោក អ៊ុនសុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ បញ្ហានេះគួតែកសិករយើងគិតពីគុណភាពផលិតផលខ្លះ ដើម្បីធ្វើឱ្យមានការប្រកួតប្រជែងទៅលើទីផ្សារ ជាពិសេសពេលដាំត្រូវជ្រើសរើសពូជល្អៗយកទៅដាំដុះដើម្បីទទួលបានផលមានគុណភាពលក់បានថ្លៃ។
លោកអះអាងថា៖ចំពោះផ្នែកទីផ្សារដែលបងប្អូនកសិករស្នើសុំឱ្យជួយអន្តរាគមន៍ននោះមន្ទីរពាណិជ្ជកម្មនិងហៅម្ចាស់ក្រុមហ៊ុនដែលកំពុងបោះទីតាំងទិញនៅក្នុងខេត្តស្ទឹងត្រែងមកធ្វើការពិគ្រោះយោបល់គ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ធ្វើយ៉ាងណាឱ្យទីផ្សារនេះទទួលយកបានទាំងអស់គ្នា។
សួមបញ្ជាក់ថា៖ទីតាំងទិញផលស្វាយចន្ទីនៅក្នុងក្រុងស្ទឹងត្រែងបច្ចុប្បន្នមានចំនួន៣កន្លែងក្នុងនោះមានក្រុមហ៊ុនវៀតណាម២កន្លែងនឹងខ្មែរមួយកន្លែងដែលមានមុខព្រួញនាំចេញទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ៕