ប្រទេសអ៊ីរ៉ង់បង្ហាញទីតំាងផលិតកំាជ្រួចនៅក្រោមដីទោះជាមានសម្ពាធពីលោកខាងលិចក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (០៨.០២.១៩)

អ៊ីរ៉ង់៖ កងទ័ពបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញទីតំាងផលិតកំាជ្រួចក្រោមដីមួយកន្លែង  របស់ខ្លួន  ដែលជាការផ្គើននឹងការដាក់សម្ពាធរបស់លោកខាងលិច ។  ទីតំាងផលិតកាំជ្រួចនេះ ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូង  ហើយកំាជ្រួចបាញ់រំលងទ្វីបមួយ គ្រឿងក៏ត្រូវបានបង្ហាញ ជាសាធារណៈផងដែរ ។​

កាំជ្រួចដែលបានបង្ហាញនោះ មានឈ្មោះថា ដេហ្វុល  គឺជាកំាជ្រួចបាញ់នៅលើដី អាចបាញ់បានក្នុងរង្វង់ ១.០០០  គីឡូម៉ែត្រ និងមានកម្លំាងបំផ្លាញខ្លំាង ។  ថ្លែងក្នុងពេលបង្ហាញទីតាំងផលិតកំាជ្រួចនោះ  មេបញ្ជាការកងទ័ពបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា  ប្រទេសអ៊ីរ៉ង់មានបច្ចេកវិទ្យាទំនើបបំផុត ដែលអាចផលិតកំាជ្រួចបាន ។

មេបញ្ជាការនោះ បាននិយាយបន្ថែមទៀតថា “ការបង្ហាញជាសាធារណៈនូវទីតំាងផលិតកំាជ្រួចនេះ គឺជាការឆ្លើយតបចំពោះ សម្តីអួតរបស់លោកខាងលិច ។  មេបញ្ជាការកងទ័ពបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា “ពួកលោកខាងលិច យល់ច្រឡំថា  ពួកគេអាចរារំាងកម្មវិធីការពារប្រទេសរបស់ប្រទេសអ៊ីរ៉ង់បាន តាមរយៈ ការដាក់ទណ្ឌកម្ម និងការគម្រាមកំហែងរបស់ពួកគេ” ។