កូរ៉េខាងត្បូងចូលរួមធ្វើសមយុទ្ធមនុស្សធម៌អន្តរជាតិនៅក្នុងប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — កងនាវិករបស់ខ្លួនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនឹងដាក់​ពង្រាយ​កងនាវិក និងកងទ័ពជើងទឹកប្រមាណ៦០នាក់ ក្នុងការចូលរួមធ្វើសមយុទ្ធមនុស្សធម៌​អន្តរជាតិប្រចាំឆ្នាំមួយ នៅក្នុងប្រទេសថៃនាសប្តាហ៍នេះ។

ធ្វើជាម្ចាស់រួមគ្នាដោយទីបញ្ជាការអាម៉េរិកឥណ្ឌូ-ប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធ​ភូមិន្ទថៃ សមយុទ្ធដែលមានឈ្មោះថា Cobra Gold នឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ស្អែកនេះ នឹង​បន្តរហូតដល់ថ្ងៃទី២២ ​ខែកុម្ភៈ។ វាមានលក្ខណៈពិសេសជាជំនួយផ្នែកមនុស្សធម៌​ ការជួយ​សង្រ្គោះជីវិត និងកិច្ចប្រតិបតិ្តការថែរក្សាសន្តិភាព។

សមយុទ្ធនេះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១។ ប្រទេសកូរ៉េខាងត្បូងបានបន្ត​ធ្វើការរៀបចំជាផ្លូវការនៅក្នុងសមយុទ្ធនេះ កាលពីឆ្នាំ២០១០ បន្ទាប់ពីការទទួលយក​ធ្វើជា​មួយ​ផ្នែកមួយជាអ្នកអង្កេតការណ៍មួយចាប់ពីឆ្នាំ២០០២-២០០៩។

អនុសេនីយ៍ឯក លី ហុង-ចេអុង​ ប្រធានក្រុមនាវិកកូរ៉េខាត្បូងទទួលបន្ទុកសមយុទ្ធនេះ បាននិយាយថា កងនាវិក និងកងទ័ពជើងទឹក​ នឹងខិតខំដើម្បីធ្វើឱ្យប្រសើរឡើង​នូវ​សមត្ថិភាព​កិច្ចប្រតិបត្តិការរបស់ពួកគេ ដែលចាំបាច់ក្នុងការការពារ​សុវត្ថិភាពជូនប្រជាពលរដ្ឋ និងផល​ប្រយោជន៍ជាតិនៅគ្រប់ទីកន្លែង​លើពិភពលោក តាមរយៈការចូលរួមរបស់ពួកគេ នៅក្នុងការ​ធ្វើសមយុទ្ធ Cobra Gold នាពេលឆាប់ៗខាងមុខនេះ។

សមយុទ្ធនៅក្នុងឆ្នាំនេះ នឹងចូលរួមពីកងយោធាប្រមាណ៦៦០០នាក់ មកពីប្រទេស​ចំនួន៩ ដោយរួមមាន៖ ប្រទេសជប៉ុន​ និង ចិន ព្រមទាំងមានប្រទេសចំនួន៧ផ្សេងទៀតជាអ្នក​សង្កេតការណ៍ មានដូចជាប្រទេសអូស្ត្រាលី និង នូវែលសេឡង់។ បណ្តាប្រទេសដែលមកចូលរួមទាំងអស់ នឹងនាំមកនូវនាវាសរុបចំនួន៦គ្រឿង រថពាស​ដែក ២០គ្រឿង និងយន្តហោះ១០៩គ្រឿង៕

​( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )