នាយទាហានមួកខៀវកម្ពុជាចំនួន៤រូប មានស្នាដៃឆ្នើមលើសការរំពឹងទុកនៅអាហ្វ្រិកកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០៨​ ខែកុម្ភៈ ឆ្នាំ២០១៩ -នាយទាហានមួកខៀវកម្ពុជាចំនួន៤រូប មានស្នាដៃឆ្នើមលើសពីការរំពឹងទុកក្នុងការបំពេញ​បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលបានដឹកនាំការងារបានយ៉ាងល្អដោយអនុ វត្តន៍ទៅតាមច្បាប់របស់អង្គការសហប្រជាជាតិ និងបានបង្ហាញពីសេចក្តីស្រឡាញ់ទៅប្រជា ជនអាហ្វ្រិកកណ្តាលផងដែរ។

នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក Human Chohan ជាប្រធាន​ផ្នែក Force Generation Service នៃនាយកដ្ឋានកិច្ចប្រតិបត្តិការរក្សាសន្តិភាព អង្គការសហ ប្រជាជាតិ(UN DPKO) បានវាយតម្លៃលើការបំពេញការងារក្នុងបេសកកម្ម MINUSCA នៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាលរបស់នាយទាហានកម្ពុជា។

តាមការចេញផ្សាយរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា នាយទាហានកម្ពុជាទាំង៤រូបនោះគឺទី១. វរសេនីយឯក សំ សឿន ទី២. វរសេនីយ៍ត្រី ញ៉េ បញ្ញា ទី៣. វរសេនីយ៍ ត្រី ភួង សុភារៈ និងទី៤. វរសេនីយ៍ត្រី ចេន ឡារដ្ឋា។

លោកឧត្តមសេនីយ៍ឯក BALLA KEITA មេបញ្ជាការកងកម្លាំងប្រចាំបេសកកម្ម MINUSCA បានឱ្យដឹងថា ការប្រគល់លិខិតសរសើរដល់នាយទាហានមួកខៀវកម្ពុជា​ចំនួន៤រូបនេះ គឺពួកគេពិតមានស្នាដៃដ៏ធំធេងដែលនេះសរបញ្ជាក់ឱ្យឃើញថា កុលបុត្រឆ្នើម​របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាឱ្យមានសន្តិភាពពេញ​លេញនៅទូទាំងប្រទេស និងបង្កើតបាននូវធនធានមនុស្សដ៏ល្អៗ បញ្ជូនទៅចូលរួមបំពេញម​បេសកកម្មអង្គការសហប្រជាជាតិ៕

ដោយ គង់ សិរីរ័ត្ន