ប្រមុខរាជរដ្ឋាភិបាលមានមោទនភាព និងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើន​ទៅមុខជារៀងរាល់​ថ្ងៃ​នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រ ៤កើត ខែមាឃ ​ឆ្នាំច សំរឹទ្ធិ ស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ​បា​​នសរសេរថា យើង ពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីក​ចម្រើន​ទៅ​មុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពី​បងប្អូន​ជ​ន​រួមជាតិ និងដៃគូ អភិវឌ្ឍន៍ វិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹង​មាំ​លើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” ដែលជាគណបក្សដ៏ខ្លាំង​តែ​មួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណប​ក្ស​ប្រ​ជាជនកម្ពុជា គឺធានាដាច់ខាតមិនឱ្យសង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះ​បី​ដោ​យទម្រង់រូបភាពណាក៏ដោយ។ សូមអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជា​មួយ​នឹងភាពជឿជាក់ និងការគាំទ្រឥតងាករេ ពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខ​ទុក្ខ​រប​ស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែនិងជំរុញការកសាង ប្រ​ទេ​ស​ជាតិឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរ​ធារ​ល្អ​ប្រ​​សើរ។

ជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង​ និងទទួលបាននូវលាភ​សំណា​ង​​ល្អៗ នៅក្នុងឆ្នាំថ្មីនេះ៕

ដោយជឹម ណារី