ប្រទេសរុស្សីនិយាយថាគ្មានផែនការដាក់ពង្រាយកំាជ្រួចក្នុងប្រទេសបេឡារ៉ុសឡើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៧.០២.១៩)

រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្សីប្រចំាប្រទេសបេឡារ៉ុសបានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធនេះថា ប្រទេសរុស្សីនឹងមិនបានដាក់ពង្រាយកំាជ្រួចក្នុងប្រទេសបេឡារ៉ុស ឡើយ ។

លោក​ឯកអគ្គរដ្ឋទូតរុស្សី បាននិយាយទៀតថា ប្រទេសរុស្សី គ្មានផែនការដាក់ពង្រាយកាំជ្រួចដើម្បីជាការតបតទៅនឹងការសម្រេចចិត្តរបស់អាមេរិកកាលពីថ្មី ៗ នេះ
ក្នុងដកខ្លួនចេញពីសន្ធិសញ្ញាផ្នែកកងកម្លំាងអាវុធនុយក្លេអ៊ែររយៈមធ្យម នោះទេ ។

លោកឯកអគ្គរដ្ឋទូតរុស្សីបានគូសបញ្ជាក់ទៀតថា​ការរៀបចំនាពេលបច្ចុប្បន្ននូវក្រុមយោធារួមរវាងប្រទេសរុស្សី និងប្រទេសបេឡារ៉ុស
មានលទ្ធភាពឲ្យប្រទេសនីមួយ ៗ បំពេញភារៈកិច្ចផ្នែកយោធាដោយមិនចាំបាច់ផ្ទេរអាវុធពីដែនដីមួយទៅក្នុងដែនដីមួយទៀតឡើយ ។​