ហេតុផលបួនយ៉ាងដែលប្រទេសវៀតណាមត្រូវបានយកជាកន្លែងសម្រាប់ជំនួបកំពូលរវាងលោកត្រំានិងលោកគីមជុងអុន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព កាសែតថែមន៍ (០៧.០២.១៩)

វៀតណាម៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយ​កាលពីថ្ងៃអង្គារថា ជំនួបកំពូលរវាងរូបគាត់និងមេដឹកនំាប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាមនាចុងខែ កុម្ភៈនេះ ។

នៅក្នុងការថ្លែងប្រចំាឆ្នំាទៅកាន់ប្រជាជាតិអាមេរិក លោកត្រំាបាននិយាយថាប្រទេសអាមេរិករហូតមកដល់បច្ចុប្បន្ននេះ ប្រហែលជាអាចមានសង្គ្រាមដ៏ធំមួយជាមួយប្រទេសកូរ៉េខាងជើង បើសិនជាគាត់មិនបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទេ ។ក្រុមអ្នកវិភាគបានលើកឡើងនូវហេតុផលបួនយ៉ាង ដែលនាំឲ្យប្រទេសវៀតណាម
ត្រូវបានជ្រើសរើសយកធ្វើជាកន្លែងប្រជុំកំពូលរវាងមេដឹកនំាអាមេរិក និងប្រទេសកូរ៉េខាងជើង ។

​ហេតុផលទីមួយ គឺប្រទេសវៀតណាម មានភូមិសាស្ត្រកៀកនឹងប្រទេសកូរ៉េខាងជើង ទីពីរ​ប្រទេសវៀតណាម ធ្លាប់ជាសត្រូវស្លាប់រស់របស់សហរដ្ឋអាមេរិក ទីបី ប្រទេសវៀតណាម
ផ្តល់នូវគំរូមួយចំនួន ដែលប្រទេសកូរ៉េខាងជើង អាចប្រកួតប្រជែងជាមួយបាន និងទីបួនប្រទេសវៀតណាមជាប្រទេសអព្យាក្រិត និងធានាផ្នែកនយោបាយ ។​​