អង្គការសហប្រជាជាតិនិយាយថាក្នុងរយៈពេល៤ឆ្នាំមកនេះផែនដីទទួលកម្តៅខ្លំាងបំផុតជាប់ៗគ្នា​

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៧.០២.១៩)

អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ បាននិយាយថា រយៈពេលបួនឆ្នំាកន្លងមកនេះគឺជារយៈពេលដ៏ក្តៅបំផុត ចាប់តាំងពីផែនដីចាប់ទទួលកម្តៅមក ហើយថាកម្តៅក្នុងរយៈពេលបួនឆ្នំាជាប់ ៗ គ្នានេះជាសញ្ញាថា បម្រែបម្រួលអាកាសធាតុនឹងអូសបន្លាយបន្តទៅទៀត ។

​នៅក្នុងរបាយការណ៍វិភាគមួយ អង្គការសហប្រជាជាតិ បាននិយាយថា ឆ្នំា 2018 គឺជាឆ្នំាទីបួនដែលផែនដីមានកម្តៅខ្លំាងបំផុត ក្នុងប្រវត្តិសាស្រ្តនៃការកើតផែនដី ​និងបានបញ្ជាក់ថា
គេត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឡើងកម្តៅរបស់ផែនដីដែលកំពុងតែមានសន្ទុះ​លឿនឡើង ។

ការវិភាគរបស់អង្គការសហប្រជាជាតិបានឲ្យដឹងទៀតថា ការឡើងកម្តៅរបស់ផែនដីនេះគឺជាដើមហេតុនៃមហន្តរាយធម្មជាតិមួយចំនួន ដែលបានកើតឡើងលើភពផែនដី ដូចជា ខ្យល់ព្យុះ
រំាងស្ងួត និងទឹកជំនន់ ។​