ក្រសួងក្រសួងអប់រំ បញ្ចប់សាកល្បងការប្រើប្រាស់លើឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រតាមបែបគោលវិធីស្ទែម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖


ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំអោយមានសិក្ខាសាលាបញ្ចប់សាកល្បងការប្រើប្រាស់លើឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រតាមបែបគោលវិធីស្ទែម នៅមធ្យមសិក្សាបឋមភូមិថ្នាក់ទី៧ទី៨និងថ្នាក់ទី៩។
មន្ត្រីក្រសួងអប់រំបានអោយដឹងថាសិក្ខាសាលាដែលរៀបចំឡើងវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺនៅខេត្តកំពង់ស្ពឺនេះគឺ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីស្ទែមក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។
សិក្ខាសាលាបញ្ចប់សាកល្បងការប្រើប្រាស់លើឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រតាមបែបគោលវិធីស្ទែមនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៩៕