រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកធ្វើចរាចរណ៍រថយន្តកុងតឺន័រចេញពីកំពង់ផែស្វ័យយ័តរយៈពេលមួយថ្ងៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ​ ៖

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដល់ម្ចាស់យានយន្តក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឲ្យផ្អាកធ្វើចរាចរណ៍រថយន្តកុងតឺន័រចេញពីកំពង់ផែស្វ័យយ័ត១ថ្ងៃ ដើម្បីឲ្យរដ្ឋបាលខេត្តរៀបចំសណ្ដាប់ធ្នាប់ដល់ម្ចាស់រថយន្តកុងតឺន័រដែលចរាចរណឆ្លងកាត់តាមផ្លូវជាតិលេខ៤ ។
យោងតាមការជូនដំណឹង គម្រោងប្រកាសផ្អាកការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩ចាប់ពីម៉ោង៦ ព្រឹកដល់ម៉ោង១៥:០០នាទីរសៀល ដើម្បីសម្រួលដល់ការធ្វើដំណើរជូនគណៈប្រតិភូតជាន់ខ្ពស់ឆ្លងកាត់ឲ្យមានសុវត្ថិភាពបានល្អប្រសើរឡើង ។
សេចក្តីដំណឹងបានណែនាំដល់ម្ចាស់យានយន្តទាំងអស់ត្រូវអនុវត្តតាម ដើម្បីចូលរួមបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់គណប្រតិភូជាន់ខ្ពស់៕