ជនរ៉ូម៉ានីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រលានយន្តហោះសៀមរាប ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនជាង៥គីឡូក្រាម 

AKP សៀមរាប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ —

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ ជាមួយនឹងគ្រឿងញៀនជាង៥គីឡូក្រាម នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីវេលាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈដែលកំពុងរង់ចាំយន្តហោះធ្វើដំណើរទៅក្រុងហុងកុង តាមជើងយន្តហោះលេខKA-249។

ជនសង្ស័យឈ្មោះ អូឡារូ ណាកស៊ីស ម៉ានូអែល ត្រូវបានសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានរកឃើញលាក់ថ្នាំញៀនមេតំហ្វេតាមីន ក្នុងកញ្ចប់ធំ៤ ផ្សេងគ្នា ដែលមានទម្ងន់សរុបជាង៥គីឡូក្រាមក្នុងកាបូបស្ពាយ។

រូបថត៖ សមត្ថកិច្ចប្រចាំព្រលានយន្តហោះសៀមរាប