ក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យកំលាំងនគរបាលព្រុំដែនថ្មី ពង្រឹងសមត្ថិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ាន គឹមហឿន ប្រចាំខេត្ត ស្ទឹងត្រែង ៖

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់កំលាំងនគរបាល ព្រំដែនដែលកំពុងសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវ គោរពឱ្យបានខ្ជាប់ខ្ជួន នូវរាល់បទបញ្ញាតិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង ដើម្បី ទៅបំពេញភារកិច្ចឲ្យបានល្អប្រសើរ បំរើជាតិនឹងប្រជាជន។


ក្នុងពិធីសួរសុខទុក្ខសិស្សនាយនគរបាល និងនាយនគរបាលរង បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ថ្ងៃទី ០៦ កុម្ភៈឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៏ថា៖ សិស្សសាលា នគរបាលដែលបានមកសិក្សារៀនសូត្រ នៅក្នុងវគ្គបណ្តុះបណ្តាល ជានគរបាលព្រំដែននេះ នឹងក្លាយទៅជាអ្នក បំពេញកាតព្វកិច្ចការពារជាតិ ការពារសេចក្តីសុខជូនប្រជាពលរដ្ឋនៅពេលបានបញ្ជាប់វគ្គសិក្សានេះទៅ។ឯកឧត្តមសន្តិបណ្ទិតមានប្រសាសន៍បន្ថែមថា៖កត្តានេះសូមក្មួយៗជាកម្លាំងថ្មី ប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹងស្វែងយល់ទាំងច្បាប់ជាតិនឹងអន្តរជាតិដើម្បីទៅបំពេញការងារឱ្យមានប្រសិទ្ធភាពការពារជាតិនឹង ទឹកដីនៃយើង។


លោកឧត្តមសេនីយ៏ទោ អ៊ុកសារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង មានប្រសាសន៍ថា៖ដើម្បីឲ្យឆ្លើយតបទៅនិងតម្រូវការចាំបាច់នេះ សាលា នគរបានជាតិ បានបណ្តុះបណា្តលនៅចំណេះដឹងដល់កំលាំង គរបាលព្រំដែនថ្មី មកពីខេត្តចំនួន២រួមមានខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារសរុបមានចំនួន១៩៩នាក់។ លោកឧត្តមសេនីយ៏ទោ បន្ថែមថា៖វគ្គបណ្តុះបណា្តលបានសិក្សា រយៈពេល១២០ថ្ងៃពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាល ក្នុងបរិបទ សកលភាវូបនីយកម្ម នឹងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាសាន។
លោក ឆាយ ប៊ុនឆោម ប្រធានវគ្គជំនាន់ទី១៣នេះ បានទទួលស្គាល់ថា៖ វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់នួវចំណេះដឹងដល់មន្ត្រីនគរបាល ទាំងអស់ មានសមត្ថភាពរឹងមាំ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃនឹងគោលការណ៏របស់រាជរដ្ឋាភិបាល ក្នុងការកំណែទំរង់កងកំលាំងនគរបាលជាតិតាមការអភិវឌ្ឍន៏រីកចំរើនរបស់ប្រទេសជាតិពេលបច្ចុប្បន្ននេះ។លោកអះអាងថា៖ដើម្បីប្រសិទ្ធភាពលើកិច្ចការការពារព្រំដែន តំណាងឱ្យសិក្ខាកាមទាំងអស់និងខិតខំព្យាយាមសិក្សាឲ្យបានយល់ច្បាស់អំពីតួនាទីរបស់ខ្លួន-យល់ដឹងអំពីច្បាប់-ការគោរពវិន័យ-មានអត្តចរិតសីលធម៌ល្អ-មានជំនាញ-និងចេះផ្តល់ការអប់រំ និងបំរើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
សូមបញ្ជាក់ថា៖នេះជាទិសដៅរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយកំណែទម្រង់កងកំលាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ២០១៩-២០២៣ធ្វើឲ្យសង្គមនឹងប្រទេសជាតិយើងកាន់តែមានសន្តិសុខល្អ។
ឯកឧត្តម សន្តិបណ្ឌិត ចាន់អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបាននាំយកអំណោយមកផ្តល់ជូនកងកម្លាំងនគរបាលកំពុងសិក្សានេះរួមមានថវិកាម្នាក់ៗ៥ម៉ឺនរៀលអង្ករ២តោន ត្រីងៀត៥០គីឡូក្រាម ត្រីខ៦កេះធំនឹងមី៦កោះធំផងដែរព្រមទាំងឧបត្ថមថាវិកា២លានរៀល
សំរាប់ការចំណាយនៅសាលានេះផងដែរ៕