អាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងបើកច្រកទ្វារអន្ដរជាតិថ្មីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកអាត ចន្ធូ

ភ្នំពេញអាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងបើកច្រកទ្វារអន្ដរជាតិថ្មីមួយបន្ថែមទៀតនាពេលខាងមុខនេះដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ និងសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

លោក ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ច្រកទ្វារអន្ដរជាតិ ដែលនឹងបើកដាក់ឲ្យដំណើរការនៅពេលខាងមុខនេះ មានច្រកអន្លង់វែង និងច្រកជប់គគី ខណៈបច្ចុប្បន្ននៅខេត្តជាប់ព្រំដែនប្រទេសថៃ មានច្រកទ្វារអន្ដរជាតិអូស្មាច់ និងច្រកជាំស្រងាំរួចទៅហើយ ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសថៃ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា ការបើកច្រកអន្ដរជាតិទាំងនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យមកទស្សនា នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា នៅក្នុងខេត្តឧត្តមានជ័យ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការនាំចេញទំនិញទៅទីផ្សារប្រទេសជិតខាង។

សំឡេង៖ «មួយឆ្នាំទៅមួយយើងឃើញថា ទេសចរជាតិ និងអន្ដរជាតិ មានកំណើនកើនឡើង។ សំរាប់ ខេត្តឧត្តរមានជ័យ តាមរយៈច្រកយើង៣ ច្រកអន្ដរជាតិមួយដែរ ប៉ុន្ដែនៅតំបន់ទ្វេភាគី ដែលមានច្រកអូស្មាច់ ច្រកអន្លង់វែង និងច្រកជោគគគី ជាច្រកអន្ដរជាតិនៅពេលឆាប់ៗខាងមុខនេះដែរ។ សំរាប់ការបើកច្រកនេះ គឺយើង អាចថាមានការប្ដូរទំនិញទៅវិញទៅមក រវាងកម្ពុជានិងថៃ ដែលអាចថា ដោះដូរឲ្យប្រជាពលរដ្ឋយើងមានជីវភាពប្រសើរ ជាងមុនច្រើន វិស័យទេសចរណ៍គាត់អាចថាទី ១ គាត់មកចូលលេងតំបន់យើង ហើយទី២ អាចឆ្លងកាត់គាត់អាចថា ទោះមិនបានស្នាក់នៅឧត្តរមានជ័យ ប៉ុន្ដែគាត់ក៏បានចតនៅឧត្តរមានជ័យដែរ សំរាប់គាត់ឆ្ពោះទៅខេត្តសៀមរាប តាមច្រកយើងពីរនេះ នៅច្រកអូស្មាច់ និងច្រកជាំស្រងាំ សំរាប់គាត់ទៅដល់គោលដៅគាត់នៅខេត្តសៀមរាប ហើយកាលណាគាត់មកលេងបានច្រើន អញ្ចឹងយើងអាចជាលក់ចំណីអាហារ ឬមួយក៏របស់ផ្សេងៗ ទោះបីថាគាត់បានចតខ្លះ មិនបានចតខ្លះ ក៏គាត់ត្រូវការការហូបចុករបស់ផ្សេងៗ ឬមួយការងារគាត់ទិញរបស់របរផ្សេងៗដែលនៅនឹងខេត្តយើងដើម្បីត្រឡប់ទៅវិញដែរ»។

លោកបានឲ្យដឹងបន្ថែមទៀតថា នៅតាមរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា ក៏ដូចជាតាមភោជណីយដ្ឋាន និងសណ្ឋាគារ អាជ្ញាធរខេត្តបានណែនាំដល់គ្រប់អាជីវកទាំងអស់ ឲ្យរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សា អនាម័យបរិស្ថាន ស្របតាមពាក្យស្លោកដែលបានលើកឡើងថារមដ្ឋានស្អានស្អាតសេវាកម្មល្អដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ​៕

សូមបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យមានរមណីយដ្ឋានប្រជាវត្តិសាស្ដ្រជាច្រើនដូចជា រមណីយដ្ឋានអន្លង់វែង សារមន្ទីរផ្ទះតាម៉ុក ប្រាសាទតាមាន់ ប្រាសាទតាក្របី និងរមណីយដ្ឋានផ្សេងៗទៀត៕