ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកអ៊ាន គឹមហឿន ប្រចាំខេត្ត ស្ទឹងត្រែង

ជនសង្ស័យម្នាក់ជាជនជាតិឡាវមាន ឈ្មោះងួនឡៃ អាយុ៤០ឆ្នាំ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបាន ជាមួយនឹងវត្ថុតំាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន គ្រាប់ព៌ណក្រហមចំនួន២៧កញ្ជាប់តូចស្មើនិង៥៣០២គ្រាប់ដែលបាននាំចូលមកទឹកដីកម្ពុជាតាមច្រកត្រពាំងគ្រៀល វេលាម៉ោង ១០ និង៤២នាទីនៅថ្ងែទី០៦ កុម្ភៈ ឆ្នាំ២០១៩២០១៩នេះ។


មន្ត្រីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ការឃាត់ខ្លួនជនជាតិឡាវនេះបានធ្វើឡើងនៅចំណុចបង្គោលលេខ០៣៦ ក្នុងភូមិខាំផាន់ ឃុំអូរស្វាយសង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែង ។


មន្ត្រីដ៍ដែលបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះងួនឡៃនេះមានមុខរបរធ្វើជាកម្មករមានទីលំនៅបច្ចុប្បន្នភូមិភាងឌី ស្រុកមឿងខូង ខេត្តចំប៉ាសាក់ប្រទេសឡាវ ក្រោយពីឃាត់ខ្លួនបាននាំ មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរលំអិតពីករណីនេះ។


ជនសង្ស័យអួនឡៃបានសារភាពថា៖គ្រឿងញៀននេះពិតជាខ្លួនបាននាំយកមកពីប្រទេសឡាវមែនដោយមិនបាន ខ្លាចសមត្ថកិច្ចចាប់នោះទេ ព្រោះតែចង់បានប្រាក់ដើម្បីដោះស្រាយជីវភាពរស់នៅ ព្រោះមានជនម្នាក់ដែលខ្លួនធ្លាប់ស្គាល់ជាជនជាតិខ្មែរទៅលេងនៅប្រទេសឡាវបានពឹងពាក់ឱ្យនាំយកមកឱ្យនៅក្នុងទឹកដីកម្ពុជា។
គួររំលឹកថាកាលពីថ្ងៃទី២៩មករាឆ្នាំ២០១៩កន្លងមកថ្មីៗនេះឯកឧត្តមនាយឧត្តមសេនីយ៍ កែ.គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ណែនាំឱ្យកម្លាំងសមត្ថកិច្ចបង្កើនការបង្ក្រាប់បទល្មើសគ្រឿញៀននេះឱ្យបានសកម្មនឹងបង្កើនល្បឿនធ្វើការផ្សព្វផ្សាយឱ្យបានញឹកញាប់ដល់ស្រទាប់ប្រជាពលរដ្ឋដើម្បីកុំឱ្យចាញ់បោកតាមការញួសញុង។
សូមបញ្ជាក់ថា៖ថ្នាំញៀន២៧កញ្ជាប់នេះសមត្ថកិច្ចបានហែក រាប់ជាក់ស្តែងមានចំនួន៥៣០២គ្រាប់ហើយមន្ត្រីជំនាញបានរៀបចំសំណុំបែបបទបញ្ជូនទៅតុលាការបន្តដើម្បីអនុវត្តតាមនិតិវិធី៕