អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់ វាយប្រហាលើកងកម្លាំងសន្តិសុខស្លាប់៤១នាក់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ — ប្រភពមន្រ្តីបាននិយាយដូច្នេះថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ ៤១នាក់​ត្រូវបានគេសម្លាប់​ នឹង១៥នាក់ផ្សេងទៀតបានរងរបួស​ ដោយសារការវាយប្រហាររបស់ពួគតាលីបង់ នៅក្នុងខេត្ត គុណឌុស និងបាកឡេន របស់​ប្រទេស​អាហ្វហ្គានីស្ថានភាគខាងជើង ដោយនិយាយបន្ថែមថា បុរសសកម្មប្រយុទ្ធចំនួន២២នាក់ បានបាត់បង់ជីវិតផងដែរ នៅក្នុងការវាយប្រហារនេះ។

នៅបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ កាលពីយប់ថ្ងៃចន្ទ ពួកតាលីបង់រាប់សិបនាក់បាន​វាយប្រហារ​ទៅលើតំបន់ឆែកឆេរជាច្រើន​ នៅក្នុងតំបន់ចំនួនពីរ នៅជាយខេត្តគុណឌុស ដោយ​សម្លាប់កងយោធា​២៧នាក់ និងមន្រ្តីប៉ូលិសក្នុងតំបន់ចំនួន៣នាក់ ព្រមទាំងប៉ូលិស១៥​នាក់​ផ្សេងទៀតរងរបួស​។

នៅក្នុងខេត្ត បាកឡេន ដែលនៅជិតខាង ប៉ុស្តិ៍ប៉ូលិសឆែកឆេរក្នុងតំបន់មួយ ត្រូវបាន​វាយប្រហារផងដែរ ហើយបណ្តាលឱ្យមនុស្សស្លាប់ឡើងដល់១១នាក់។ ពួកសកម្មប្រយុទ្ធបាន​ប្រដាប់ដោយអាវុធស្ទើរគ្រប់ដៃ និងឧបករណ៍នៃកងកម្លាំងសន្តិសុខ។ អ្នកនាពាក្យពួកតាលីបង់ បានអះអាងទទួលខុសត្រូវសម្រាប់ការវាយប្រហារទាំងនេះ៕

( ប្រភព AGI: បកប្រែដោយលោក មាស សំអុល  )