បេសកជនអាម៉េរិក​ទទួលបន្ទុកកូរ៉េខាងជើង ទៅដល់ទីក្រុងព្យុងយ៉ាងសម្រាប់កិច្ចចរចា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ — បេសកជនអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង ​នឹងទៅដល់ទីក្រុងព្យុងយ៉ាងនៅថ្ងៃពុធនេះ សម្រាប់កិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើងរបស់លោក​ ស្តីអំពីកិច្ចប្រជុំកំពូលទ្វេភាគី​នាពេលឆាប់ៗខាងមុខនេះ។

បេសកជនពិសេស លោក ស្តេបហ្វាន ប៊ីហ្កាន​ បានចាកចេញពីទីក្រុងសេអ៊ូល​នៅ​ពេលមុន​នេះមួយថ្ងៃ តាមយន្តហោះទៅកាន់រដ្ឋធានីនៃប្រទេសកូរ៉េខាងជើង កន្លែងដែល​លោកនឹងជួបប្រជុំជាមួយជាមួយសមភាគីរបស់លោក លោក គីម អ៊ីយ៉ុក-ចុល។ កិច្ចប្រជុំនេះ​បានធ្វើជាកិច្ចប្រជុំកំពូលលើកទី២រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹក​នាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ នឹងត្រូវបានគេគ្រោងទុកនោះ។

លោក ប៊ីហ្កាន បានគ្រោងនឹងជិះយន្តហោះយោធាមួយទៅកាន់ទីក្រុងព្យុងយ៉ាង​ចេញពី​មូលដ្ឋាន​ទ័ពអាកាសអាម៉េរិក​នៅក្នុងមហាសមុទ្រ Osan នៅខាងត្បូងទីក្រុងសេអ៊ូល។

ក្រសួងការបរទេសអាម៉េរិក​បាននិយាយថា លោក ប៊ីហ្កាន និងលោក គីម នឹងរៀបចំ​សម្រាប់កិច្ចប្រជុំកំពូល និងបញ្ហាដែលជាប់ទាក់ទងនានា ដោយផ្តោតលើការធ្វើមិនឱ្យមាន​នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ បុរសទាំងពីរ​បានធ្វើកិច្ចប្រជុំជាលើកដំបូង កាលខែកន្លងទៅ នៅពេលដែលលោក គីម បានចេញដំណើរលោក    គីម យ៉ុង-ចុល ​ដែលគេស្គាល់ថា ជាបុរសដៃស្តាំរបស់​មេដឹកនាំកូរ៉េខាងជើង​ ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងវ៉ាស៊ីងតោន។

ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក ប៊ីហ្កាន គឺជាលើកដំបូងហើយរបស់​លោក នៅក្នុង រយៈពេលបីខែកន្លងមកនេះ។ កាលពីពេលមុននេះ លោកបានទៅកាន់ទីក្រុង​ព្យុងយ៉ាង​កាលពីខែតុលាឆ្នាំកន្លងទៅ ជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ។

ជាមួយគ្នានេះដែរ របាយការណ៍ព័ត៌មានមួយបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានា​ធិប​តីអាម៉េរិក លោក ដូណាល់ ត្រាំ​ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន គ្រោងនឹងជួប​ប្រជុំសម្រាប់កិច្ចប្រជុំកំពូលលើកទី២របស់ពួកគេ នៅក្នុងប្រទេសវៀតណាម នាថ្ងៃទី២៧-២៨ ខែកុម្ភៈនេះ។​

របាយការណ៍ព័ត៌មាននយោបាយបានរាយការណ៍ថា លោក ត្រាំ បានបង្ហាញនូវ​កាលបរិច្ឆេទ ដល់អ្នកយកព័ត៌មានមួយក្រុម កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ នៅមុនការថ្លែង​សុន្ទរកថា ផ្លូវការរបស់សហព័ន្ធ​។ សារព័ត៌មាននេះបានបន្ថែមទៀតថា ព័ត៌មានលម្អិត​ត្រូវបាន​គេគ្រោងនឹងប្រកាស ក្នុងអំឡុងពេលការថ្លែង  សុន្ទរកថានៅសេតវិមាននាល្ងាចថ្ងៃនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )