ប្រទេសរុស្ស៊ីរៀបចំប្រព័ន្ធមីស៊ីលថ្មីដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០២.១៩)

រុស្ស៊ី៖ ប្រទេសរុស្ស៊ីនឹងប្រណាំងប្រជែងអភិវឌ្ឍប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋានលើដីពីរកន្លែងមុនឆ្នាំ ២០២១ ដើម្បីឆ្លើយតបទៅនឹងការត្រៀមចាកចេញរបស់ទីក្រុងវ៉ាស៊ីនតោនពីកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរលើដី ។

ប្រធានាធិបតីលោកវ្លាឌីមៀរពូទីនបាននិយាយនៅចុងសប្តាហ៍នេះថារុស្ស៊ីបានផ្អាកអនុវត្តតាមសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម ដែលមានតំាងពីសម័យកាលសង្រ្គាមត្រជាក់(INF)ដែលជាសន្ធិសញ្ញា​ហាមឃាត់ប្រទេសទាំងពីរពីការដាក់តំាងមូលដ្ឋានកាំជ្រួចមីស៊ីលរយៈខ្លីនិងមធ្យមនៅលើទឹកដីអឺរ៉ុប។

ក្រុងម៉ូស្គូនិងវ៉ាស៊ីនតោនបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើសន្ធិសញ្ញានេះហើយលោកពូទីនបាននិយាយថាប្រទេសរុស្ស៊ីនឹងមានវិធានការ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសទ្ធិសញ្ញានេះ។