អ្នកនិពន្ធខ្មែរដ៏ល្បីមួយរូបបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញការទើសអ្នកសែនចិន

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖យោងតាមការបង្ហោះហ្វេសបុកឈ្មោះអ្នកនិពន្ធសំរែដែលគេស្គាល់ថា ឈ្មោះពិតលោក ពៅសុខជា អ្នកនិពន្ធខ្មែរដ៏ល្បីមួយរូបបានបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញការទើសអ្នកសែនចិនដែលមានខ្លឹមសារទាំងស្រុងថា៖

រើសអើង?
មិនហ៊ានថាអីទេ កាលមុន គេរើសអើងពួកយួន ថាយួនច្រើន តែឥឡូវឈានដល់គេរើសអើងចិនម្តង។
ហេតុអ្វីរើសអើង គ្រាន់តែគេសែនព្រេនបន់ដូនបន់តា ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ?ហើយអ្នកកាត់ចិនទាំងនេះ មិនមែនចិនទើបមកកំពង់សោមកាលពីប៉ុន្មានថ្ងៃមុននេះទេ គេមកនៅច្រើនតំណរមកហើយ សឹងតែក្លាយជាខ្មែរហើយដែរ ជាពិសេសគេក៏មិនបានបង្កផលស្កៀបរមាស់ដល់ខ្មែរដែលជាម្ចាស់ទឹកដីទេ។
និយាយចឹង មិនមែនកាន់ជើងចិនទេ តែគួរទប់អារម្មណ៍ខ្លះទៅអ្ហ៊ៃបងប្អូន ក្រែងក្លាយជាអ្នកទើសគ្រប់រឿង មិនមែនរិះគន់ដើម្បីស្ថាបនា។
បើនិយាយពីជនជាតិចិននៅទឹកដីថៃ មានច្រើន ជាងខ្មែរទៅទៀត តែគេដូចជាមិនសូវរើសអើងដូចយើងផង។
និយាយចឹង ចាំមើលអ្នកណាខ្លះជេរ?