ពួកអាវកាក់ពណ៌លឿងធ្វើការតវ៉ាក្នុងទីក្រុង Maastricht របស់ប្រទេសហូឡង់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០១៩  — ពួកអ្នកតវ៉ា « អាវកាក់ពណ៌លឿង »ប្រហែល៨០០នាក់ បានធ្វើបាតុកម្មនៅ Maastricht ប្រទេសហូឡង់ កាលពីថ្ងៃសៅរ៍ ដោយមានបាតុករម្នាក់រងរបួសដោយកាំជ្រួច ។

ពួកអ្នកតវ៉ា បានដើរតាមផ្លូវមួយចម្ងាយ៦គីឡូម៉ែត្រ កាត់តាមទីក្រុងនេះ ដោយកាន់ទង់ជាតិ និងបដាប្រឆាំងសហភាពអឺរ៉ុប ( EU ) ។ ការតវ៉ានេះប្រព្រឹត្តិទៅដោយសន្តិភាពទោះបីជាមានគ្រាប់បែកផ្សែង និងកាំជ្រួចដែលដុតដោយពួក អ្នកតវាខ្លះក៏ដោយ ។ អ្នករងរបួសត្រូវបានព្យាបាលដោយបុគ្គលិករថយន្តជួយសង្គ្រោះ ដោយរងរបួស ស្រាល​ ។ បុរសម្នាក់អាយុ៦៣ឆ្នាំត្រូវបានប៉ូសិលចាប់ខ្លួន ពីបទធ្វើឱ្យប៉ូលិសម្នាក់អាម៉ាស់មុខ ។

ពួកអ្នកតវ៉ា អាវកាក់ពណ៌លឿងឈ្មោះដែលយកចេញពីពួកអ្នកតវ៉ាបារាំងនៅ Maastricht បានទាម ទារដល់ប្រទេសហូឡង់ ឱ្យចេញពីសហភាពអឺរ៉ុបដូចជាចក្រភពអង់គ្លេស ។ ពួកអ្នកតវ៉ាខ្លះមកពីប្រទេស បែលហ្ស៊ិក , អាល្លឺម៉ង់ និងបារាំង ក៏មានវត្តមានផងដែរ ។

សន្ធិសញ្ញ Maastricht ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងប្រទេសហូឡង់ភាគខាងត្បូងនេះ ដែល បង្កើតការធ្វើសមាហរណកម្ម អឺរ៉ុបថែមទៀត ។ ពួកអ្នកតវ៉ាបាននិយាយថា រឿងនោះហើយ គឺជាហេតុផលយ៉ាងសំខាន់មួយ សម្រាប់ការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )