មន្ត្រីយោធាជាន់ខ្ពស់ចិនសង្កត់ធ្ងន់លើការបង្កើនកងកម្លាំងពង្រឹងច្បាប់សមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ស៊ូ គីលៀង ( Xu Qiliang  ) អនុប្រធានគណៈកម្មការយោធាកណ្តាលរបស់ចិន បានសង្កត់ធ្ងន់លើការកសាងកងកម្លាំងពង្រឹងច្បាប់សមុទ្រមួយដែលខ្លាំងនិងទំនើប ។

លោក ស៊ូ ដែលក៏ជាសមាជិកមួយរូប នៃការិយាល័យនយោបាយគណៈកម្មការយោធាកណ្តាលបក្សកុម្មុយនីស្តីចិនផងដែរនោះ បានធ្វើការកត់សម្គាល់នេះនៅពេលសំដែងការស្វាគមន៍បុណ្យនិទាឃរដូវ របស់លោកដល់ពួកទាហាន និងទាហាននៅឯទីបញ្ជាការឆ្មាំឆ្នេរសមុទ្រចិន ក្រោមប៉ូលិសប្រដាប់អាវុធ ។

នៅពេលសំដែងគេសួរអំពីការល្បាត ដែលកំពុងប្រព្រឹត្តិទៅនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងនោះ លោក ស៊ូ បានតម្រូវដល់ពួកនាយទាហាន និងទាហាន មានការរៀបចំឱ្យបានល្អ សម្រាប់

ករណីផ្សេង២ ដោយលើកទឹកចិត្តដល់​ពួកគេការពារឱ្យបានរឹងមាំសិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន ។

លោកបានអំពាវនាវឱ្យអនុវត្តន៍បានរឹងមាំ ដើម្បីអភិវឌ្ឍន៍ថែមទៀតកងកម្លាំងឆ្មាំឆ្នេរសមុទ្រ ដោយ កត់សម្គាល់ថា វានឹងទាក់ទងដល់យុទ្ធសាស្ត្រទាំងមូលនៃការកសាងប្រទេសចិនឱ្យទៅជាមហាអំណាច សមុទ្រមួយ ។

លោក ស៊ូ ក៏បានសង្កត់ធ្ងន់ផងដែរដល់ការបង្កើនឱ្យបានខ្ជាប់ខ្ជូន ការត្រៀមខ្លួនរបស់ឆ្មាំឆ្នេរសមុទ្រ ដើម្បីការពារសិទ្ធិសមុទ្រ ​ព្រមទាំងពង្រឹងច្បាប់នៅក្នុងសមុទ្រ ហើយនឹងធ្វើឱ្យប្រសើរសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយជាមួយគ្រោះថ្នាក់និងការប្រកួតប្រជែងដែលមានជាប់ទាក់ទង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )